ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

បងប្អូនប្រជាពលរដ្ឋចំនួន ២ភូមិ គឺភូមិពោន និងភូមិត្រពាំងរុន ក្នុងឃុំសង្កែ បានទទួលអំណោយមនុស្សធម៌ ពីលោកស្រី ហ៊ឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែ ស្រុករំដួល

(ខេត្ដស្វាយរៀង) ៖ លោកស្រី ហ៊ឹម ម៉ាលី សមាជិកក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំសង្កែ​ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បានអញ្ចេីញជួបសំណេះសំណាល និងចែកអំណោយជួនបងប្អូនប្រជាពលរដ្ឋចំនួន២ភូមិ​​​ គឺភូមិត្រពាំងរុន និងភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្ដស្វាយរៀង​ ក្នុងនោះពលរដ្ឋមកពីភូមិត្រពាំងរុនមានចំនួន១១២គ្រួសារ និង២១៣គ្រួសារទៀតមកពីភូមិពោន ។

ក្នុងពិធីនោះដែរក៏មានការអញ្ចេីញចូលរួមពីឯកឧត្តមភិន ឆាំ ក្រុមការងារថ្នាក់ខេត្តចុះជួយឃុំសង្កែ លោកអនុប្រធានគណបក្សប្រជាជនកម្ពុជាស្រុករំដួល លោកព្រុំ ឈន់ សមាជិកអចិន្ត្រៃយ៍គណបក្សស្រុក និងជាក្រុមការងារគណបក្សស្រុកចុះជួយឃុំសង្កែ លោកពៅ សាមឿន ប្រធានគណបក្សឃុំនិងជាមេឃុំសង្កែ និង សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា។

នៅក្នុងពិធីជួបសំណេះសំណាលនេះដែរលោកស្រី ហ៊ឹម ម៉ាលី សូមពាំនាំនូវការផ្ដាំផ្ញើនូវការសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្ដេច ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្ដេចក្រឡាហោមស ខេង សម្ដេចពិជ័យទៀ បាញ់ និងលោកជំទាវសង្គហបណ្ឌិត ម៉ែន សំអន ដែលជាអនុប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែនឹករលឹកមកដល់ពុកម៉ែ ពូមីង បងប្អូនយើងជានិច្ច។

លោកស្រីហុឹម ម៉ាលី ក៍បានសូមជំរាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាថា ត្រូវជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីដឹកនាំអស់រយៈ ពេល៤៣ឆ្នាំហើយ ក្រោមម្លប់សន្តិភាព និងការរីកចំរើននៅគ្រប់វិស័យ។ ទាំងនេះក៍ដោយសារតែមានការដឹកនាំដ៏ត្រឹមត្រូវរបស់គណៈបក្សប្រជាជនកម្ពុជា បានខិតខំកសាងប្រទេសពីបាតដៃទទេរហូតប្រទេសជាតិបានរីកចំរើនគ្រប់សព្វបែបទាំងដូចសព្វថ្ងៃនេះ ។​ បងប្អូនលោកអ៊ុំ លោកពូ មីង យើងបានដឹងហើតថា គណបក្សប្រជា ជនកម្ពុជា តែមួយគត់ ដែលរំដោះបងប្អូនប្រជាពលរដ្ឋយើងឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត នាំមកនូវសន្តិភាព សុខដុមរម្យនា រួមសុខរួមទុក្ខ ជាមួយប្រជាពលរដ្ឋ ខិតខំកសាងប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់សព្វបែបយ៉ាងដល់បច្ចុប្បន្ននេះ។

លោកស្រីបានបញ្ជាក់ថា មានតែថ្នាក់ដឹកនាំគណបក្សប្រជា ជនកម្ពុជាតែមួយគត់ ដែលតែងតែនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ទីណាប្រជាពលរដ្ឋមានទុក្ខ ទីនោះមានមុខថ្នាក់ដឹកនាំគណបក្សប្រជាជន ចុះជួយជានិច្ច ។ ហើយចំណុចពិសេសទៀតនោះគឺថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាមិនដែលរត់ចោលបងប្អូនប្រជាពលរដ្ឋដូចមេបក្សផ្សេងៗនោះទេ ពោលគឺនៅជាប់ជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាល:ទេស:ទាំងអស់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយើងបន្តទៀតដើម្បីបានដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។

ឆ្លៀតក្នុងឱកាសនេះដែរ លោកស្រី ហ៊ឹម ម៉ាលី​ សូមថ្លែងសាររបស់សម្តេចតេជោប្រធានបក្ស ក្នុងឱកាសខួបទី៤៣ នៃទិវាជ័យជំនះ ៧មករា (១៩៧៩-២០២២) និង លទ្ធផលសន្និបាតគណបក្សប្រជា ជនកម្ពុជា ព្រមទាំងប្រកាសគាំទ្រពេញ ទំហឹងចំពោះការបោះឆ្នោតជ្រើសតាំង លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាព នាយករដ្ឋមន្ត្រី នាពេលអនាគត។

លោកស្រី ហ៊ឹម ម៉ាលី សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបន្តចូលរួមប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្តទៀតនូវជំងឺកូវីដ១៩ និងជំងឺបំលែងថ្មីអូមេក្រុង ដោយត្រូវធ្វើអនាម័យជាប់ជាប្រចាំ ដោយអនុវត្តន៍វិធានការតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានត្រឹមត្រូវ និងអនុវត្តអោយបានម៉ឺងម៉ាត់នូវវិធានការបង្ការ ការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំអោយកើតក្នុងគ្រួសារ និងនៅក្នុងសហគមន៍របស់យើង ពិសេសត្រូវបន្តអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាល ។

លោកស្រីបានអោយដឹងផងដែរថា អំណោយ និងថវិកាដែលយកមកកសាងភូមិ ឃុំ យើងគឺបានមកពីការជួយឧបត្ថម្ភពីកូនៗរបស់លោកស្រី ជាពិសេសកូនប្រុសពៅរបស់លោកស្រី គឺ ឯកឧត្តម ហេង ឡាលីន ដែលតែងតែផ្តល់ថវិការផ្ទាល់ខ្លួនឲ្យមកលោកស្រី ធ្វើបុណ្យ ធ្វើទានចែកអំណោយជូនបងប្អូនដែលមានជីវភាពខ្វះខាត ចាស់ជរា និងជនពិការជាបន្តបន្ទាប់នៅក្នុងភូមិ ឃុំ ស្រុកយើងនេះ។

ក្នុងនោះអំណោយទទួលបានក្នុងមួយគ្រួសារទទួលបាន​​ ទឹកត្រី,ទឹកសុីអីវ,ទឹកសុទ្ធ,សារុង ,ក្រមា ,និងថវិការមួយចំនួនផងដែរ ៕ ដោយ = សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com