ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កាសុីណូ ” ថ្មពេជ្រ ” នៅជាប់ព្រំដែនក្អមសំណ នៅតែគៀងគរអោយខ្មែរចូលលេង ខណៈអាជ្ញាធរធ្វើមិនដឹង

ខេត្តកណ្តាលៈ សង្វៀនបញ្ជល់មាន់កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងកាស៊ីណូ ” ថ្មពេជ្រ ” ស្ថិតនៅព្រំដែនអន្តរជាតិក្អមសំណ ក្នុងភូមិក្អមសំណ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេតែងតែឃើញជនជាតិខ្មែរ និងជនជាតិវៀតណាមរាប់រយនាក់ចូលទៅលេងជល់មាន់ចាក់ភ្នាល់រហូតរាប់ម៉ឺនដុល្លារក៏មាន ។

លោកវរសេនីយ៍ទោ អាំ​ ធូ​ អធិការនគរបាលស្រុកលេីកដែក បានប្រាប់ ព្រះនរាយណ៍ នៅព្រឹកថ្ងៃទី២០ ខែមករា នេះថា លោកមិនទាន់បានចុះពិនិត្យកាស៊ីណូនោះ មានច្បាប់កំរិតណា នោះទេ ។ លោកថា បើមិនមានច្បាប់ គេប្រហែលមិនហ៊ានដល់ថ្នាក់នេះទេ លោកនឹងចុះពិនិត្យ ។

ប្រជាពលរដ្ឋដែលមានប្តីសីវក់នឹងល្បែងស៊ីសង បានសំណូមពរដល់ លោកឩត្តមសេនីទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល សូមជួយពិនិត្យករណីនេះផង ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com