ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ដីព្រៃលិចទឹក ក្នុងតំបន់​ការពារ​ធម្មជាតិ​ជ្រោយ​ស្វាយ ខេត្តកោះកុងត្រូវជនល្មើសកាប់ទន្រ្ទានយ៉ាងសកម្ម ។

ខេត្តកោះកុង : តំបន់​ការពារ​ធម្មជាតិ​ជ្រោយ​ស្វាយ មាន​ផ្ទៃ​ដី​ជាង​ ៥០០​ហិកតា (៥២២) ដែល​ជា​កន្លែង​នេសាទត្រី​យ៉ាង​សំខាន់​របស់​អ្នកស្រុក​រាប់​ពាន់​គ្រួសារ ​នៅ​ខេត្ត​កោះកុង​ ត្រូវបានជនល្មើសលបកាប់ អស់១០០ហិកតា រយៈពេល៥ខែ ចុងក្រោយនេះ ។​

ការកាប់​ទន្ទ្រានដី​ព្រៃ​លិច​ទឹក​ ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ នេះនឹង​បង្ក​គ្រោះថ្នាក់​ខ្លាំង​ដល់​ជម្រក ត្រី​ពងកូន​ ក្តាម ​បង្កង​ ជម្រក​សត្វ​ស្លាប ​និងជីវចម្រុះ​​សមុទ្រ ​ដែល​អ្នកស្រុក​អាស្រ័យផល​ រក​ប្រាក់​ចំណូល​ចិញ្ចឹមជីវិត​ជា​ច្រើន​ឆ្នាំ​មក​ហើយ​៖ «ប៉ះពាល់​ច្រើន​ជីវចម្រុះ ​ពលរដ្ឋ​អាស្រ័យផល​នៅ​កន្លែងហ្នឹង​ក៏​មាន​ ហើយ​ជីវចម្រុះ​គ្រប់​ប្រភេទ​ដែល​វា​អាច​រស់​នៅ​ក្នុង​ហ្នឹង​។​

ប្រភពអះអាង​ថា ​នៅ​គ្រា​ដែល​ជនល្មើសកាប់ទន្ទ្រាន​ព្រៃ​កោងកាង​ឱ្យ​ក្លាយ​ជាវាល​ អាជ្ញាធរភូមិ ​និង​ឃុំបាន​ចុះហត្ថលេខា ​ធ្វើ​ពាក្យ​ស្នើសុំ​កាន់​កាប់​ដីធ្លី​ជូន​​ពួកគេ ​ដោយ​បន្លំ​កាល​បរិច្ឆេទ​ ក្នុង​លិខិត​នោះ។​

ពួកគាត់ថា អត្តសញ្ញាណជន ដែលលបកាប់ព្រៃលិចទឹក មានគ្នា៤​ នាក់ រួមនឹង ភស្តុតាង បាន
បញ្ចួន​ឈ្មោះ​ពួកគេទៅ​មន្ត្រី​ជំនាញ ​ដើម្បី​អនុវត្តច្បាប់​ ប៉ុន្តែ​នៅតែ​គ្មាន​ចំណាត់ការ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នោះ​ទេ​មក​ទល់​ពេល​នេះ​ រីឯ​ជនល្មើស​នៅ​តែ​បន្ត​លួច​កាប់​ព្រៃលិច​ទឹក​ដដែល​។

ពាក់ព័ន្ធនឹងការកាប់ដីព្រៃលិចទឹកខាងលើ លោក សុខ វុទ្ធី អភិបាលរងខេត្តកោះកុង ធ្លាប់បានប្រាប់អ្នកសារព័ត៌មានថា ចាំលោកឲ្យកម្លាំងរបស់ស្រុកចុះទៅពិនិត្យមើលហើលទ្ធផលយ៉ាងណានោះ ចាំមើលខាងសាលាស្រុកផ្ដល់ព័ត៌មានមកវិញ ។

គួររំលឹកថា : តំបន់​ព្រៃលិចទឹក ឬ​សហគមន៍​តំបន់​ការពារធម្មជាតិ​ជ្រោយស្វាយ​ បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ដោយ​ក្រសួង​បរិស្ថាន ​កាល​ពី​ឆ្នាំ​២០១១ ​មាន​ផ្ទៃដី​ជាង​៥០០​ហិកតា​(៥២២)​ ឋិត​​នៅ​ភូមិ​ឈើនាង ​ភូមិសារ៉ាយ ​ភូមិភ្នំស្រឡៅ ​ភូមិកំពង់ស្តាំ ​ភូមិជ្រោយស្វាយខាងលិច ​និង​ភូមិជ្រោយ​ស្វាយ​ខាងកើត​ ឃុំជ្រោយស្វាយ ​ស្រុកស្រែអំបិល​។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com