ខេត្តព្រៃវែង ៖ តាមសេចក្តីរាយការណ៍ ពីអាជីវករដឹកផ្លែឈើ បានបង្ហើប ព្រះនរាយណ៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ថា គោលដៅដែលពួកគេបង់លុយទៅអោយគយ ហើយដែលមិនមានមនោសញ្ជេតនា ម៉ាត់ណា ម៉ាត់នឹងនោះ គឺ គយចល័យ ខេត្តព្រៃវែងប្រចាំគោលដៅផ្លូវផាតិលេខ១ ចំណុចភូមិរំសាយជេត ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលគ្រប់គ្រងដោយ លោក ផែន ភឿន គឺនៅតែបន្តយកលុយពីក្រុមអាជីវករដឹកផ្លែឈើ ពីប្រទេសវៀតណាម ជាថ្នូរមិនបង់ពន្ធ រឺបង់ពន្ធមិនគ្រប់ ។
អាជីវកររូបនោះថា ឡានផ្លូវ៥ ត្រូវបង់៦០ម៉ឺនរៀល ឡានសាំយ៉ុង ១៥ម៉ឺន-២០ម៉ឺន ទៅ៣០ម៉ឺន បើមិនបង់គយចាប់ ។ សូមស្តាប់ការលើកឡើង របស់អាជីវករ ។
គួររម្លឹកថា ៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅ ក្រុមអាជីវករដឹកជញ្ជូនផ្លែឈើដឹកជញ្ជូនទំនិញឆ្លងកាត់មុខស្នាក់ការគយចល័តផ្លូវជាតិលេខ១ ក៏បានលាតត្រដាងអំពើពុករលួយរបស់លោក ផែន ភឿន មេគយចល័តផ្លូវជាតិលេខ១ ជាសាធារណៈផងដែរ។
ក្រុមអាជីវករនាំចូលផ្លែឈើនិងទំនិញពីស្រុកយួនហើយដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ១ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានឲ្យដឹងថា ក្រុមគយចល័តប្រចាំស្នាក់ការផ្លូវជាតិលេខ១ ឃុំរំចេក ពួកគាត់បានបង់ទឹកតែ១ជើង៣០ម៉ឺនរៀល ជារៀងរាល់ដង តែដល់ពេលចាប់ឡានក៏ទាររហូតដល់ ២០លានរៀល និងបានឃាត់ទុក១យប់ ធ្វើអោយផ្លែគូលែនពួកគាត់គាត់ខូចអស់ ដែលមានតម្លៃ៥ម៉ឺនដុល្លា ។
សូមស្តាប់សំដីអាជីវករ ឡើងវិញ ។
ទោះជាយ៉ាងណា មហាជនតែងតែសង្កេតឃើញថា លោក
គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងតែធ្វើមិនដឹងមិនឮ នឹងមិនធ្វើរបាយការណ៍ រឺ ឆ្លើយតប ទៅនឹងបណ្តាញសារព័ត៌មាន រឺស្តីបន្ទោសថ្នាក់ក្រោមដែលសំបូររឿងមិនប្រក្រតី នោះដែរ គឺទុក អោយមន្រ្តីទាំងនោះ ធ្វើអ្វីទៅតាមអំពើចិត្ត ៕