រាជធានីភ្នំពេញ ៖ យោងតាមការឡាយហ្វេសបុក ឈ្មោះ សារុន តន នៅ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២នេះ បានបំផុសអោយប្រពលរដ្ឋ ដែលប៉ះពាល់ជាមួយគម្រោងសាងសង់ព្រលានយន្តហោះ មានឃុំ៤ គឺឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ ចេញមកផ្តិតមេដៃ គាំទ្រជាតំណាងពួកគេមានគ្នា៤នាក់ និង ផ្តិតមេដៃធ្វើការតវ៉ា ។ សូមស្តាប់ការលើកឡើងរបស់ សារុន តន ។
គួររម្លឹកថា ៖កាលពីឆ្នាំ ២០១៨ បុគ្គលដែលប្រើឈ្មោះ ហ្វេសបុក សារុន តន ក៏ធ្លាប់ធ្វើជាតំណាងប្រជាជនក្នុងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងការធ្វើការតវ៉ា ជាមួយអភិវឌ្ឍន័ដីរួម បានសម្រេចជោគជ័យ ដោយប្រជាជនក្នុងទទួលបាន១០០ដុល្លាក្នុង១នាក់ ។ ដោយឡែកតំណាងក្រុមទាំងអស់៣៤នាក់ គឺបានលុយទៅលើបុគ្គលតែ២នាក់ប៉ុណ្ណោះ ចែកគ្នាបាន ម្នាក់២ម៉ឺនដុល្លា ។តែក្រោយមកក្រុមតំណាងដែលមិនបានថវិកា ក៏ធ្វើការប្តឹងទៅថ្នាក់លើ ថ្នាក់លើក៏មានការសម្របសម្រួល យកលុយពីក្រុមតំណាង២នាក់ មកចែកកូនក្រុម ទើបស្ងប់មកដល់ពេលនេះ ។
នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ ២០២២ នេះ ព្រះនរាយណ៍ មិនអាចធ្វើការទំនាក់ទំនង ទៅម្ចាស់អាខោន សារុនតន បានទេ ។