ខេត្តព្រះសីហនុ ៖ ជាច្រើនឆ្នាំមកនេះ គយទំនប់រលក នៅតែល្បីល្បាញ អំពីសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទោះថាត្រូវប្តូរប្រធាន១ ចូលប្រធាន១ទៀតក៏ដោយ ។
សេចក្តីរាយការណ៍ បានប្រាប់គេហទំព័រទូរទស្សន៍ ព្រះនរាយណ៍ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ នេះថា ប្រធានការិយាល័យគយច្រកទំនប់រលក ដឹកនាំដោយលោក ណុប សំអាន និងមន្រ្តីក្រោមឳវាទ នៅតែបណ្តែតបណ្តោយ ឲ្យក្រុមឈ្មួញធំៗ នាំចូលទំនិញគេចពន្ធ ប្រេងសាំងគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ហាក់នៅមិនទាន់កែប្រែទាល់តែសោះ ។
ប្រភពបង្ហើបថា រាល់សកម្មភាពមួយចំនួនដែលមិនប្រក្រតី ក៏ត្រូវបានការយោគយល់ និង បិទបាំងពីក្រុមសារព័ត៌មានមួយចំនួន ទើបកន្លែងនោះមិនមានរបាយការណ៍អីថ្មី ចេញមកក្រៅអោយបានទូលំទូលាយ ។
ប្រភពដបានទម្លាយទៀតថា លោក ណុប សំអាន និងលោក ផាត់ សំណាង មានខ្សែរឹងម៉ាំនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលឯកឧត្តមបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិបាកក្នុងការអារកាត់ ។
ទាក់ទងបញ្ហា នេះ លោក ណុប សំអាន និងលោក ផាត់ សំណាង នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ អង្គភាពយើងមិនរកការបំភ្លឺបាននោះទេ ៕