ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ហាងសន្យា ក្រុងតាខ្មៅ បំពានកិច្ចសន្យាហើយ បំពានទៀត ព្រោះខ្សែធំនៅតែសន្យា

ខេត្តកណ្តាល ៖ ហាង «សន្យា» នៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២២ ត្រូវបានប្រជាពលរដ្ឋជិតខាងរាយការណ៍ថា បានបង្កការរំខាន ដោយសំរែកនៃការសើចក្អាកក្អាយ ហូរកញ្រ្ជាវ និងច្រៀងកងរំពង រហូតដល់ម៉ោងរំលងអាធ្រាត ដោយមិនកោតក្រែងអ្នករស់នៅក្បែរនោះ ។

នៅក្នុងពិធី ផឹកស៊ីមានគ្នាដ៏ច្រើនកុះករ ដោយមិនបានគោរពតាមវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឡើយ ខណៈកម្ពុជាកំពុងតែព្រួយបារម្ភជាខ្លាំងពីបញ្ហាកូវីដ១៩ បម្លែងថ្មីប្រភេទ «អូមីក្រុង» ដោយហាងមួយនេះ មិនបានរៀបចំវិធានសុខាភិបាលឡើយ ពោលគឺមិនរៀបចំអោយមានការរក្សាគម្លាត និងមិនតម្រូវអោយបង្ហាញកាតចាក់វ៉ាក់សាំងថែមទៀតផង ។

ភោជនីយដ្ឋាន និងផាប់ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ២១អា ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលបានបំពានវិធានការ «៣កុំ ៣ការពារ» ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ រួមទាំងបានចាក់ភ្លេងរំខានដល់អ្នកជិតខាងជាច្រើនលើកច្រើនសារនោះ ត្រូវបានសមត្ថកិច្ចចុះទៅអប់រំ និងធ្វើកិច្ចសន្យាជាលើកទី២ កាលពីយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នោះ។
ប្រជាពលរដ្ឋ ក៏បានស្នើដល់សមត្ថកិច្ច ប្រសិនបើចុះចាប់ រឺ ធ្វើកិច្ចសន្យា គឺសូមហៅថៅកែមកធ្វើកិច្ចសន្យា រឺ ចាប់បញ្ជូនទៅតុលាការ ព្រោះត្រឹមមេការគ្នា ធ្វើការតាមតែបញ្ជា និង ស៊ីប្រាក់ខែ៣០០-៤០០ដុល្លា សំរាប់យកទៅចិញ្ចឹមជីវិតនិងគ្រួសារប៉ុណ្ណោះ ។
ប្រភពពីអ្នករកស៊ីនៅក្រុងតាខ្មៅ បានបង្ហើបថា ថៅកែម្ចាស់ហាង សន្យា នេះជាអ្នកមានលុយ និង មានយសស័ក្កផងដែរ ល្មមៗត្រឹមតែធ្វើកិច្ចនស្យា អោយអស់ចិត្តប៉ុណ្ណោះ។
ទោះជាយ៉ាងណា ពួកគាត់សង្ឃឹមថា ហាងមួយនេះ នឹងមិនធ្វើកិច្ចសន្យាជាលើកទី៣នោះទេ ព្រោះថា ថៅកែហាង គោលដៅចាស់ នៅក្រុងតាខ្មៅ កាលពីកន្លងទៅ គឺត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានបញ្ជូនទៅតុលាការ ដោយសារការបំពានម្តងជាពីរនេះហើយ ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com