ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជម្លោះដីធ្លីដ៏ជូរចត់ រវាងភរិយា រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម នឹងប្រជាពលរដ្ឋឡពាង តតាំងគ្នា២០ឆ្នាំហើយ មិនព្រមចប់

ខេត្តកំពង់ឆ្នាំង ៖ អ្នកភូមិឡពាង នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងស្វែងរកមេធាវី ដើម្បីតតាំងក្ដីជាមួយប្រធានក្រុមហ៊ុន ខេឌីស៊ី (KDC) ដែលជាភរិយារបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ក្នុងរឿងជម្លោះដីធ្លី កាន់តែរីកធំទៅ ។
កាលពីចុងឆ្នាំ២០២១ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានចេញដីកាកោះហៅពលរដ្ឋ៧នាក់ នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ឱ្យចូលទៅបំភ្លឺនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដើម្បីទាញហេតុផលផ្ទាល់មាត់ ជុំវិញបណ្ដឹងសុំមោឃភាពកិច្ចព្រមព្រៀងជាមួយម្ចាស់ក្រុមហ៊ុន ខេឌីស៊ី ប៉ុន្តែត្រូវបានអ្នកភូមិដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺវិញ ព្រោះកំពុងស្វែងរកមេធាវី។
អ្នកភូមិ ឱ្យដឹងទៀតថា អ្នកភូមិឡពាង ៣១គ្រួសារ បានប្ដឹងទៅតុលាការឱ្យមោឃភាពចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ខេឌីស៊ី ។
ពលរដ្ឋ ថា លោកស្រី ជា ខេង ផ្ដល់លុយឱ្យគាត់ត្រឹមតែ៤លានរៀលសម្រាប់ដី៣ហិកតាកន្លះ ខណៈរូបគាត់និងពលរដ្ឋផ្សេងទៀតទាមទារសំណងតាមតម្លៃទីផ្សារ ដោយមួយហិកតាប្រហែល១០ ០០០ ទៅ២០ ០០០ដុល្លារ។
បច្ចុប្បន្ននៅមានពលរដ្ឋឡពាង ៥២គ្រួសារទៀត ដែលមានទំហំដី១១០ហិកតា កំពុងតវ៉ាជាមួយក្រុមហ៊ុន ខេឌីស៊ី ខណៈជម្លោះដីធ្លីនោះអូសបន្លាយជិត២០ឆ្នាំមកហើយ ។
នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២នេះ លោកស្រី ប្រធានក្រុមហ៊ុន ខេឌីស៊ី (KDC) ព្រះនរាយណ៍ យើងមិនអាចរកការបំភ្លឺបាននោះទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com