ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ ទំនងចាញ់បារមី មេសង្វៀនជល់មាន់ឈ្មោះ(នី)…

ខេត្តកំពត៖ម្ចាស់សង្វៀនជល់មាន់ឈ្មោះ(នី)តែងតែបើកសង្វៀនជល់មាន់ នៅក្នុងស្រុកទឹកឈូ ខេត្តកំពត ជាបន្តបន្ទាប់ ក្នុងនោះអាជ្ញា ធរនិងសមត្ថកិច្ចស្រុកទឹកឈូ ហាក់បីដូចជាមិនឣើពើនិងមេសង្វៀ នជល់មាន់ឈ្មោះ(នី)ផងក៌មិនដឹង ទើបបានជាបណ្តែតបណ្តោយអោយមេ សង្វៀនជល់មាន់ឈ្មោះ(នី)បើកលេងល្បែងជល់មាន់បានយ៉ាងរលូន ដោយមិនញញើតនិងទោសទណ្ឌបន្តិចណាទាល់ តែសោះ។

ប្រភពបានបញ្ជាក់ថាមេសង្វៀនជល់មាន់ឈ្មោះ(នី)បានបើកលេងល្បែងនៅចំណុចភូមិកំពង់ចិន ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត។

ដោយមេសង្វៀនជល់មាន់ឈ្មោះ(នី)បានគៀងគរក្រុមអ្នកញៀនល្បែងដើម្បីផ្តុំក្បាលគ្នា លេងល្បែងជល់មាន់ ដោយមិនញញើតនិងការរីករាលដាលឆ្លងជំងឺកូវីដ១៩អូមីក្រុងឡើយ។
មហាជនបានលើកឡើងជាសំនួរថា?ហេតុអ្វី បានជាអាជ្ញាធរនិងសមត្ថកិច្ចស្រុកទឹកឈូ មិនដែលបង្ក្រាបបានទីតាំងល្បែងជល់មាន់ របស់បុគ្គលឈ្មោះ(នី)ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់របស់អគ្គស្នងការនគរបាលជាតិនិងក្រសួងមហាផ្ទៃ។សូមរំលឹកផងដែលថា លោកសូ ប៊ុនធឿន អធិការស្រុកទឹកឈូ នាពេលកន្លងមកមិនដែលបង្ក្រាបបានទីតាំងជល់មាន់របស់ឈ្មោះ(នី)បានម្តងណានោះទេ?បានត្រឹមតែទៅបង្អើលៗឬអោយឈប់លេងតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទធរិទ្ធ ស្នងការខេត្តកំពត ឯកឧត្តម ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត សូមឯកឧត្ដមមេត្តាចាត់វិធានការណ៍ឲ្យកូនចៅក្រោមឱវាទ ចុះត្រួតពិនិត្យ ចំពោះទីតាំងល្បែងសុីជល់មាន់ខាងលើនេះ ផងទាន។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com