ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បែងស៊ីសង ចាក់បាល់ Joker សង្កាត់ស្រះចក ខណ្ឌពេញ រាជធានីភ្នំពេញ ទទួលភ្ញៀវ មិនរំខានសមត្ថកិច្ច

ភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសងភ្នាល់តាមបណ្តាញអ៊ីនធើណេត មានចាក់បាល់ Joker និងល្បែងភ្នាល់ជាច្រើនប្រភេទទៀត កំពុងបើកដំណើរការយ៉ាងរលូននិងបានអន្ទងចិត្តអ្នកញៀនល្បែងឱ្យចូលទៅលេងយ៉ាងពពាក់ពពូនដោយមិនឃើញមានកម្លាំងសមត្ថកិច្ចខណ្ឌដូនពេញទៅបង្រ្កាបទាល់តែសោះ ។

ប្រជាពលរដ្ឋរស់នៅទីនោះបានបង្ហើបឱ្យដឹងថា ទីតាំងល្បែងស៊ីសងនេះស្ថិតនៅផ្ទះលេខ៥៧ ផ្លូវ៣២ ភូមិ២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយបើកលេងជារៀងរាល់ថ្ងៃ ឃើញតែអ្នកញៀនល្បែងស៊ីសងចូលទៅចាក់បាល់ និងលេងល្បែងផ្សេងទៀតយ៉ាងគគ្រឹកគគ្រេងជាពិសេសនៅពេលរាត្រីតែម្តង ។

ប្រជាពលរដ្ឋបានបន្តថា ដោយសារលោកអធិការខណ្ឌដូនពេញមិនព្រមទៅបង្រ្កាបល្បែងស៊ីសង នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបែបនេះទើបបទល្មើសចោរកម្ម លួច ឆក់ ប្លន់កើតមានព្រោងព្រាតដូចឃើញស្រាប់បណ្តាលឱ្យប្រជាពលរដ្ឋស្លូតត្រង់មិនតិចនាក់ត្រូវរងគ្រោះឥតឈប់ឈររហូតមានអ្នកខ្លះរងរបួសដល់រាងកាយ និងខ្លះទៀតបាត់បង់ជីវិតក៏មាន។

នៅរសៀលថ្ងៃទី០៨ខែកុម្ភៈឆ្នាំ ២០២២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដូនពេញ ។ ឯកឪត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរម្លឹកដល់ : កងកម្លាំង មានសមត្ថកិច្វ ត្រូវ តែបង្ក្រាបឱ្យអស់នូវល្បែងស៊ី សងគ្រប់ប្រភេទ និងគ្រឿង ញៀន ពោលគឺរក្សាឱ្យបាននូវសន្តិសុខ ជូនប្រជាពលរដ្ឋ ។

ឯកឧត្ដមបន្តថា ទាំងអ្នកក្រ អ្នកមាន លោកឧកញ៉ា គឺសុទ្ធតែត្រូវការសន្តិសុខដូចគ្នា។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com