ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សៃវៀន មាន់ជល់ និងល្បែងស៊ីសងផ្សេងទៀត កំពុងមមាញឹក តាមផ្លូវប្រឡាយទឹកស្អុយ ម្ដុំក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១១ កុម្ភ: ២០២២ នេះ តាមសេចក្តីរាយការណ៏ ពីប្រជាពលរដ្ឋ បានប្រាប់ ព្រះនរាយណ៍ ថាមាន សង្វៀនមាន់ជល់ ១កន្លែង ស្ថិតនៅបណ្តោយផ្លូវប្រឡាយទឹកស្អុយ ម្ដុំក្បែរស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ បានបើកដំណើរ ការទទួលអ្នកញៀនល្បែង អាប៉ោង និងជល់មាន់ ឲ្យចូលភ្នាល់និងចាក់ យ៉ាងគគ្រឹកគ្រេង ហាក់មិនខ្លាចរអានិងសមត្ថកិច្ច ស្របពេលអាជ្ញាធរ រាជធានីភ្នំពេញ អំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋ រក្សាគម្លាត ដើម្បីរួមគ្នា ប្រយុទ្ធប្រឆាំងនិងជម្ងឺកូវិដ១៩ ។បែរជាឈ្មួញល្បែង ពពាក់ពពួនគ្នា បើកលេងយ៉ាងទៅវិញ ។

សេចក្តីរាយការណ៍ដដែល បានអោយដឹងថា ពាក់ពន្ធ័និងទីតាំង ខាងលើ ពួកគាត់រាយការណ៍ព័ត៌មាន ជូនដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន និងស្នើសុំដល់កម្លាំងសមត្ថកិច្ច ចុះបង្ក្រាបទប់ស្កាត់ ជាច្រើនដងហើយ តែបែរជាសមត្ថកិច្ចគ្មានចំណាត់ការទៅវិញ។ ប្រជាពលរដ្ឋបានរិះគន់ថា ភាពអសកម្មរបស់សមត្ថកិច្ចមូលដ្ឋាន កំពុងតែអនុវត្តផ្ទុយពីគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ។

ប្រជាពលរដ្ឋនៅតែមានជំនឿលើលោក កែវ ពេជ្រមុន្នី អភិបាលខណ្ឌមានជ័យនិងលោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យប្រាកដជាប្រើវិធានការក្តៅចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើជាក់ជាមិនខាន ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com