(ខេត្តស្វាយរៀង)÷ ឯកឧត្តម ម៉ែន វិបុល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា នាព្រឹកថ្ងៃសៅរ៍ ១១កេីត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ។
មានប្រសាសន៍នៅក្នុងពិធីនោះដែរ ឯកឧត្តមក៍បានសម្ដែងនូវការកោតសរសើរ អបអរសាទរ និង វាយតម្លៃខ្ពស់ ចំពោះការខិតខំយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង ស្រុក ឃុំ-សង្កាត់ទាំងអស់ រួមជាមួយ ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ និងសកម្មជនជាបេក្ខជនរបស់យើងទាំអស់ ដែលបានយកចិត្តទុកដាក់ សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ ពិសេសការចូលរួមដឹកនាំប្រយុទ្ធទប់ ស្កាត់ជំងឺឆ្លងកូវីដ១៩ ការអនុវត្តដោយជោគជ័យយ៉ាងត្រចះត្រចង់ សំដៅការពារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងការផ្តល់សេវាសារណៈ តាំងពីថ្នាក់ស្រុករហូត ដល់គ្រប់មូលដ្ឋានភូមិ-ឃុំ-សង្កាត់ រួមចំណែកយ៉ាងខ្លាំងក្លាក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ ប្រជាជនបានកាន់តែល្អប្រសើរ បង្កើនបាននូវជំនឿជឿជាក់មកលើការដឹកនាំរបស់គណបក្ស ប្រជាជនកម្ពុជាយើង។
ឯកឧត្តមក៍បានបន្តធ្វើការផ្តាំផ្ញេីដល់សមាជិកសមាជិការគណបក្សទាំងអស់ត្រូវខិតខំប្រឹងប្រែងរួមសហការគ្នា រក្សាឱ្យបានជាធ្លុងសាមគ្គីភាព ត្រូវរួមគ្នាបំពេញភារកិច្ចឱ្យបានល្អស្របតាមគោលនយោបាយរបស់គណបក្ស ក៏ដូចជាការបម្រើសេវាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ទន្ទឹមនោះត្រូវចេះក្រេីនរំលឹកដល់ប្រជាពលរដ្ឋកុំឱ្យធ្វេសប្រហែសជាមួយជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី(អូមេក្រុង) ដោយអនុវត្តន៍វិធានការសុខាភិបាល ៣កុំ ៣ការពារ ឱ្យបានជាប់ជាប្រចាំ និងលើកទឹកចិត្តប្រជាពលរដ្ឋអញ្ជើញទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ ដោយ= សុខហ៊រ