ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ហ្គេមអនឡាញ គ្រប់ប្រភេទក្នុងផ្ទះមួយកន្លែង ផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖ ល្បែងស៊ីសង ( ហ្គេមអនឡាញ )គ្រប់ប្រភេទក្នុងផ្ទះមួយកន្លែង ផ្លូវ១៥៤ សង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ កំពុងបើកទទួលអតិថិជនយ៉ាងសប្បាយ មិនឃើញស្រមោលសមត្ថកិច្ចទៅបង្ក្រាសោះ សង្ស័យតែតែត្រូវថ្នាំសណ្តំអស់ហើយមើលទៅ ។

.ប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា÷ ទីតាំងល្បែងស៊ីសង ( ហ្គេមអនឡាញ )គ្រប់ប្រភេទក្នុងផ្ទះមួយនេះ បានបើកលេងយូរណាស់ មកហើយ និងសុខសាន្តបំផុត ព្រោះមិនមានកម្លាំងសមត្ថកិច្ចណា!ចុះបង្រ្កាប ដោយបណ្តោយឲ្យពង្វក់យុវជន! ជាសសរទ្រូងប្រទេសជាតិ ឲ្យដើរក្នុងផ្លូវមិនល្អ ខ្ជីខ្ជាក្នុងការរៀនសូត្រ បំប៉ងចំណេះដឹង។

ប្រភពបន្តថា÷ ទីតាំងនេះ បើមើលតែបន្តិច គឺសាមញ្ញណាស់ ប្រៀបដូចជាផ្ទះសម្រាប់រស់នៅធម្មតា តែនៅខាងក្នុងវិញ អ្នកដឹង!បានដឹង! ហើយមួយថ្ងៃៗ ឃើញយុវជននាំគ្នាមកពពាក់ពពូនសម្ងំលេងល្បែងស៊ីសងនៅទីនោះ ជាពិសេសក្មេងសមាសភាពក្មេងមិនល្អ ក្រុមបងតូចបងធំ ក្មេងញៀនថ្នាំ និងមុខសញ្ញាចោរកម្មជាដើម។

.ប្រជាពលរដ្ឋ បញ្ជាក់ថា÷ ពួកគេគ្មានយោបល់អ្វីច្រើនជាងនេះទៀត គ្រាន់ចង់សំណូមពរលោកឃួង ស្រេង អភិបាល នៃគណៈអភិបាលសាលារាជធានីភ្នំពេញ និងលោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជួយបង្រ្កាបទីតាំងល្បែងស៊ីសងនេះផង ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ព្រោះវាជាប្រភពនាំឲ្យកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗក្នុងសង្គម៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com