រាជធានីភ្នំពេញ៖ ថ្មីៗនេះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានក្រេីនរំលឹកឲ្យមន្ត្រីក្រោមឱវាទខ្លួនទាំង១៤ខណ្ឌធ្វេីយ៉ាងណាបង្ក្រាបល្បែងស៊ីសង និងបញ្ហាគ្រឿងញៀនឲ្យអស់នៅក្នុងភូមសាស្ត្ររាជធានីភ្នំពេញ តែបេីយេីងក្រឡេកមកមេីលនៅភូមិសាស្ត្រក្នុងខណ្ឌចំការមនឯណេះវិញល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីរាប់សិបកន្លែង រាប់សិនទូ នៅក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ូវ ស្ថិតនៅសង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ កំពុងបេីកដំណើរការស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន។
នេះសបញ្ជាក់ឲ្យឃើញថា ប្រសាសន៍របស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ហាក់សាបដូចសម្លរអត់បង់អំបិលអញ្ចឹង។ តើគោលនយោបាយ ភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាព ដែលដាក់ចេញ ដោយរាជរដ្ឋបាល មានប្រសិទ្ធភាព ដែរឬទេ?
សូមបញ្ជាក់ថា នាពេលកន្លងទៅ ល្បែង ស៊ីសង តាមប្រព័ន្ធ អនឡាញ ជាពិសេស ទូហ្គេម បាញ់ត្រី ត្រូវ បានប្រមុខថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជារបិទទាំងអស់ មិនអនុញ្ញាតឲ្យស្ថាប័ន ពាក់ព័ន្ធ ចេញលិខិត អនុញាត បើកអាជីវកម្ម ល្បែងសុីសងប្រភេទនេះទៀតឡើយ។ តែក្នុងនោះ ត្រូវបានគេសង្កេត ឃើញថា នៅតាមបណ្តាក្រុង ស្រុក ខេត្ត មួយចំនួន និង ក្នុងរាជធានី នៅតែមានក្រុមឆ្លៀតឱកាស ធ្វើការឃុបឃិតគ្នា ជាមួយមន្រ្តី មួយចំនួនតូច ដែលអាចហៅបានថា “ជាមន្រ្តីគ្រាប់ល្ពៅស្ងោប្រភេទទី១ “ក្នុងមូលដ្ឋាន លួចបើក ល្បែងស៊ីសង ប្រភេទ ស្លុត ទូបាញ់ត្រី និង ល្បែងមួយចំនួនទៀត ដែលរាជរដ្ឋាភិបាល កម្ពុជា ហាមឃាត់ ។ ទង្វើទាំងអស់នេះ អាចបញ្ជាក់បានថា សុខសុវត្ថិភាព នៅតំបន់នោះ គឺគ្មានសុវត្ថិភាព ពិតប្រាកដនោះទេ ព្រោះយើងដឹងហើយថា ទីណា មានល្បែងស៊ីសង ទីនោះ ប្រាកដ ជាមានករណី លួច ឆក់ ប្លន់ និង ការប្រើប្រាស់ អំពើហឹង្សា ជាមិនខាន ។
ប្រជាពលរដ្ឋរង់ចាំមេីលថា តើលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក យិន សាន្ដ អធិការខណ្ឌចំការមន មានសមត្ថភាពបង្ក្រាបទីតាំងហ្គេមបាញ់ត្រីនៅក្នុងមជ្ឈមណ្ឌល ជីនស៊ឺម៉ៅបានដែរទេ៕