ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ផ្តើមចេញពីភ្លើងប្រចណ្ឌបុរសម្នាក់ក្លាយជាឃាតករសម្លាប់ប្រពន្ឋ នៅស្រុកចិត្របូរី ខេត្តក្រចេះ

ខេត្តក្រចេះ÷នគរបាលស្រុកចិត្របុរី បានចាប់ឃាត់ខ្លួនជនដៃដល់ជាប្តីបានភ្លាមៗកាលពីយប់ថ្ងៃទី១២ ខែកុម្ភះ នៅភូមិជួរក្រួច ឃុំថ្មអណ្តើក ស្រុកចិត្របុរី ខេត្តក្រចេះ បន្ទាប់ពីជននេះបានធ្វើសកម្មភាពវាយសម្លាប់ស្រ្តីជាប្រពន្ឋដោយអង្រែបុកគ្រឿង និងបានវាយសំពងក្មួយប្រុសបង្កើតសន្លប់បណ្តាលអោយរងរបួសធ្ងន់ ដោយសារភ្លើងប្រចណ្ឌ ។

ជនដៃដល់ជាប្តីឈ្មោះមល់ មិន អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ
នៅថ្ងៃកើតហេតុ ជនដៃដល់ជាឪពុកមា បានបបួលបុរសរងគ្រោះជាក្មួយ ផឹកលើគ្រែក្បែរផ្ទះ ពេលនោះស្រ្តីជាប្រពន្ឋបានមកផឹកជាមួយ ក៏កើតជាជម្លោះ ដោយសារបុរសដៃដល់ជាប្តីប្រចណ្ឌស្រ្តីរងគ្រោះជាប្រពន្ឋជាមួយនិងក្មួយប្រុសរបស់ខ្លួនដែលកំពុងអង្គុយផឹកស៉ី។

បន្តិចក្រោយមកជនដៃដល់ប្រដាប់ដោយអង្រែបុកគ្រឿង បានវាយសំពងមកលើជនរងគ្រោះជាក្មួយត្រូវចំក្បាលសន្លប់បាត់ស្មារតី និងបានវាយលើស្រ្តីជាប្រពន្ឋបណ្តាលអោយស្លាប់នៅនិងកន្លែង។

អធិការនគរបាលស្រុកចិត្របុរី លោកវរសេនីយ៍ឯក ប៊ុត នឿន បានបញ្ជាក់ថា នគរបាលបានចាប់ខ្លួនជនបង្កបានភ្លាមៗ និងកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធី?

ដោយ ឡាំហេងឡាយក្រចេះ

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com