ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក ទន់ ចាន់ធី កំពុងល្បីល្បាញរឿងក្ដោបសេដ្ឋកិច្ចក្រៅប្រព័ន្ធច្បាប់ ដោយដាក់ពង្រាយដៃជើងរបស់ខ្លួន គ្រប់ច្រកល្ហក!ដើម្បីចាំស្ទាក់ យកលុយពីរថយន្តដឹកកសិផល បន្លែផ្លែឈើ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ យ៉ាងអនាធិបតេយ្យ ជាហេតុនាំឱ្យអាជីវករត្អូញត្អែថា ១ឡានបង់អស់រហូតដល់ ជាង១លានរៀល!

សូមស្ដាប់ការលើកឡើងរបស់អាជីវករ..សំឡេង……!

ជាក់ស្ដែងណាស់ អ្នកដឹកជ័រកៅស៊ូទៅលក់នៅវៀតណាម តាមច្រកតំបន់ដូនរ័ត្ន.ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ដោយប្រើរថយន្ត.វេអង.បានអះអាងថា៖ ក្នុង១ជើងខ្លួនបង់លុយឱ្យលោក ពិត សារិទ្ធ ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកតំបន់ដូនរ័ត្ន រួមនិងមន្ត្រីពាក់ព័ន្ធ អស់ជាង១លានរៀល ហើយការបង់ទាំងនោះ គឺជាការកំណត់យក!។

ជាមួយគ្នានោះ អាជីវករ អ្នកដឹកទំនិញនំចំណី ពីវៀតណាម ចូលមកកម្ពុជា តាមច្រកតំបន់”ចាន់មូល”ឬ ច្រកទ្វារព្រំដែនទ្វេភាគី”បឹងជ្រោង”ក្នុងស្រុកមេមត់។

ដោយប្រើរថយន្តសាំយ៉ុង គឺក្នុង១ជើងបង់លុយឱ្យ មន្ត្រីគយច្រកទ្វារព្រំដែន មន្ត្រីគយសាខាខេត្ត រួមនិងមន្ត្រីពាក់ព័ន្ធ សរុបអស់ជាង១លានរៀល ក្នុង១ជើងផងដែរ។

អាស្រ័យហេតុនេះសូមឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករ កម្ពុជា ក៍ដូចជាក្រសួងពាក់ព័ន្ធ.។
ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ មេត្តាពិចារណាឡើងវិញ នូវរាល់សកម្មភាពទាំងនេះផងទាន.!
ដើម្បីប្ដូរឥរិយាបថ និងកែទម្លាប់ដ៏អាក្រក់មួយនេះចេញ។

ព្រោះថា រាល់ថ្ងៃគេសង្កេតឃើញ៖ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ.មានការិយាល័យ.ស្នាក់ការ.កុងត្រូលជជុះ ទាំងស្របច្បាប់និងខុសច្បាប់.ជាច្រើនកន្លែង.។កំពុងស្ទាក់ចាំយកលុយពីអាជីវករ អ្នកដឹកទំនិញ.បន្លែ.ផ្លែឈើ.ជ័រកៅស៊ូ.ដំឡូងមី.ដំឡូងក្រៀម.ធ្យូង.អុស.យ៉ាងពេញបន្ទុក!។

នៅរសៀលថ្ងៃនេះ ក្រុមការងារយើងមិនអាចរកការបំភ្លឺពីមន្រ្តីគយ និង អ្នកពាក់ព័ន្ធបានទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com