ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កុងត្រូលជជុះរបស់លោក យូ ប៊ុនស៊្រាង ក្នុងខេត្តមណ្ឌលគិរី

មណ្ឌលគិរី ; តាមសេចក្តីរាយការណ៍ថាមកថា កុងត្រូលជជុះរបស់មន្ត្រីនគរបាលសេដ្ឋកិច្ចឈ្មោះ យូ ប៊ុនស្រៀង បានលបលួចដាក់នៅជាប់កំណាត់ផ្លូវជាតិលេខ ៧៦ ត្រង់ចំណុចចំការស្រល់ផ្លូវចូលភូមិពូតាំង ក្រុងសែន មនោរម្យ បានបង្កការ

រំខាន និងធ្វើទុក្ខបុក ម្នេញដល់ការប្រកបរបរតូចតាច ។

ប្រភពថា ស្ទើរតែគ្រប់រថយន្តទូរីសដឹកអ្នកដំណើរទាំងមុខចូលក្រុង ចេញពីក្រុងសែនមនោរម្យគឺត្រូវតែចូលសម្ដែងការគួរសមចំពោះមន្ត្រីប៉ូលីសសេដ្ឋកិច្ចដែលស្លៀកពាក់ស៊ីវិលនៅចំណុចខាងលើជានិច្ច បើពុំនោះទេពួកគេ នឹងចេញឡានប្រដេញ ដែលអ្នកខ្លះមិនបានដឹងជើងការមុនភ័យស្លន់ បើករហូតចង់ធ្លាក់ប្រឡាយស្លាប់ក៏មាន ។

ចំណែករថយន្តដឹកឈើទៅវៀតណាមដែលមានកញ្ចប់ធំវិញ ក្រុមកូនចៅលោក យូ ប៊ុនស្រៀង ទាំងនោះសម្ងំឲ្យធ្វើចរាចរណ៍យ៉ាងរលូនតែម្ដង ព្រោះគេបានចរចាត្រូវរ៉ូវគ្នារួចហើយ ។

លើសពីនេះតាមសេចក្ដីរាយការណ៍ក៏បានឲ្យដឹងផងដែរថា សូម្បីតែប្រជាពលរដ្ឋដែលកាប់ឆ្ការព្រៃធ្វើចម្ការក៍ត្រូវបានកូនចៅលោក យូ ប៊ុនស្រៀង រុកគួនគាបយកលុយតាមជាក់ស្ដែងដោយមិនឲ្យរបូតឡើយ ។

លោក យូ ប៊ុនស្រៀង មេប៉ូលីសសេដ្ឋកិច្ចដែលគ្រប់គ្រងកុងត្រូលជជុះខាងលើនៅថ្ងៃនេះ មិនអាចស្វែងរកការបំភ្លឺបានទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com