រាជធានីភ្នំពេញ ៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកន្ទុយលេខបាន ពង្រីកខ្លួន និង បង្ហាញខ្លួន យ៉ាងឳឡារិក នៅតាមបណ្តាផ្សារ ជុំវិញផ្សារ តាមផ្ទះល្វែង តាមឌឿងហែម តាមតុកាហ្វេ និងនៅតាមកន្លែងផ្សេងទៀត បានដាក់តុកត់ ទទួលភ្ញៀវពីព្រឹករហូតដល់ល្ងាច ។
ការពង្រីកខ្លួនធំជាងមុន ប្រមាណជាង១០ដងរបស់ក្រុមមេឆ្នោតទាំងនេះ គឺ គេសំអាងទៅលើថា ពួកគេមានច្បាប់ដែលហៅថា អាជ្ញាប័ណ្ណឆ្នោតខ្មែរ ។
មានអាជ្ញាប័ណ្ណឆ្នោតខ្មែរនេះហើយ ដែលជាយ័ន្តការពារដ៏សាកសិទ្ធិ របស់ក្រុមប្រកបមុខមិនសុច្ចរិកភាគច្រើន បាននាំគ្នាលបលួចកត់ឆ្នោតវៀតណាមផងដែរ ។ការដែលពួកគេជាកូនកញ្ច្រែងអាចកត់លបលួចនៅក្នុងអាជ្ញាប័ណ្ណឆ្នោតខ្មែរទៅបានលុះត្រាតែមានការឯកភាព ពីភាគីពាក់ព័ន្ធទាំងអស់ ពោលគឺ មិនមែនចេះតែបង្កប់ទៅរួចនោះទេ ។
រាល់សេចក្តីរាយការណ៍ពីបណ្តាញសារព័ត៌មាន ជូនទៅដល់អធិការមួយចំនួន ពីសកម្មភាពក្រុមកត់ឆ្នោតវៀតណាម ដែលមិនមានស្លាកយីហោឆ្នោតខ្មែរ យ៉ាងណាក្តី ក៏អធិការ
ឆ្លើយតបវិញថា ទីតាំងនោះចាំអោយកូនចៅចុះទៅមើល ហើយទីតាំងនោះប្រហែលឆ្នោតខ្មែរហើយមើលទៅ ។
នៅពេល ដែលទីផ្សារប្រកួតប្រជែង វាទទីយកតំបន់កំពុងដំណើរការ យ៉ាងក្តៅគគុក ប៉ុន្មានឆ្នាំមុននោះ គឺមានក្រុមជើងកាងខ្លះ មានតួនាទីជាមន្រ្តីផងនោះបានចុះដល់ទីតាំងមួយចំនួន ដោយបង្ខំអោយកូន កញ្ច្រែង កត់អោយក្រុមរបស់ខ្លួន ។ ពេលខ្លះគ្នាភ័យក៏ព្រម ពេលខ្លះកូនកញ្រ្ចែង ស្មោះត្រង់មេចាស់
ក៏ផ្អើលឈុល ធ្លាយដល់មហាជន និង ក្រុមសារព័ត៌មាន ។
ប្រជាពលរដ្ឋក៏បានសាទរផងដែរចំពោះចំណាត់ការរបស់សមត្ថកិច្ច ក្នុងការបង្រ្កាបម្តង១-ម្តង១ ទាំងឆ្នោតវៀតណាម និង ឆ្នោតខ្មែរបង្កប់វៀតណាម ដែលបាន ល្មើសច្បាប់ គឺដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ សំដៅអនុវត្តឱ្យបាននូវគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
ទន្ទឹមនឹងនេះប្រជាពលរដ្ឋក៏ គោរពស្នើសុំដល់ សម្តេចតេជោ ហ៊ុន សែន ផងដែរ សូមពិនិត្យបិទឆ្នោតខ្មែរតែម្តង ដើម្បីកុំពិបាកមានច្បាប់ហើយ បង្កប់ក្នុងច្បាប់ នាំអោយពិបាកដល់ការបង្រ្កាប មិនអស់មិនហើយ ៕