ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឡានដឹកទំនិញគ្រប់ប្រភេទចតឈប់ចូលបង់លុយអោយសាខាគយខេត្តព្រៃវែងយ៉ាងគគ្រឹកគគ្រេងសង្ស័យមិនមានវិក័យប័ត្រ

(ខេត្តព្រៃវែង): …..សកម្មភាពរថយន្តតូច ធំ ដឹកទំនិញគ្រប់ប្រភេទ ឈប់ចតយ៉ាងគគ្រឹកគគ្រេងទាំងថ្ងៃទាំងយប់ ដើម្បីអោយតៃកុងឫព្រូឡានរត់ចូលយកលុយទៅបង់អោយមន្ត្រីសាខាគយខេត្តព្រៃវែងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ០១ ស្ថិតត្រង់ចំណុចភូមិព្រៃខ្លា ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

តាមប្រភពព៌តមានបានបង្ហើបអោយដឹងថា បច្ចុប្បន្នទីតាំងគោលដៅសាខាគយខេត្តព្រៃវែងខាងលើនេះ គេឃើញមានតែមនុស្សប្រុសក្មេងៗ ស្លៀកពាក់សុីវិល ២ទៅ៣នាក់ ក្នុង១កន្លែងៗ អង្គុយនៅក្នុងតូបខាងមុខស្នាក់ការគយចាំយកលុយពីឡានដឹកទំនិញគ្រប់ប្រភេទ ក្នុង១ឡានៗមិនក្រោមចាប់ពី១០មុឺនរៀលឡើង តាមខ្នាតរថយន្តតូច-ធំ។ ប៉ុន្តែរាល់ការបង់លុយនេះភាគច្រើនគឺគយសាខាមិនបានចេញវិក័យប័ត្រអោយនោះទេ ហើយក្រុមឈ្មួញខ្លះក៍បានមកចូលជួបមន្ត្រីគយសាខាមុន ដើម្បីអោយឡានដឹកទំនិញទៅបង្ហូត។ចំណែកឡានដឹកទំនិញអត់មានពន្ធ ឫបង់ពន្ធមិនគ្រប់ ត្រូវតែបង់លុយជាកំហិតទៅតាមការកំណត់។

បើមិនដូច្នេះទេក្រុមមន្ត្រីនៃសាខាគយខេត្តព្រៃវែង នឹងប្រើអំណាចគយដេញតាមស្ទាក់ចាប់ប្រផិតប្រភីងយករថយន្តដឹកទំនិញមករក្សាទុកនៅកន្លែងស្នាក់ការចោល រហូតរាប់ថ្ងៃរាប់ខែមិនដោះស្រាយ។ប្រសិនបើដោះស្រាយក៍ត្រូវក្រុមគយសាខាតម្រូវអោយបង់ផាកពិន័យគុណទ្វេដងដែរ។

ប្រភពបញ្ជាក់បន្ថែមថា ក្រៅពីរថយន្តដឹកទំនិញអត់មានពន្ធ និងបង់ពន្ធមិនគ្រប់ ក៍នៅមានហាងលក់ម៉ូតូអត់ពន្ធជាច្រើនកន្លែងនៅតំបន់ទីប្រជុំជនផ្សារអ្នកលឿងត្រើយខាងកើត ឃុំព្រែកខ្សាយ”ខ” ស្រុកពាមរក៍ ព្រមទាំងមានរថយន្តអត់ពន្ធជាច្រើនគ្រឿងកំពុងត្រូវឈ្មួញប្រើប្រាស់ធ្វើអាជីវកម្មដឹកអាចម៌ដីលក់ជាច្រើនកន្លែងនៅទូទាំងខេត្តព្រៃវែងផងដែរ។

ពាក់ព័ន្ធបញ្ហានេះភ្នាក់ងារព័ត៌មានយើងមិនអាចរកការបំភ្លឺពី
លោក មួង តារា ប្រធាន សាខាគយខេត្តព្រៃវែងបានទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com