ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកឧត្តមសេនីយ៏ត្រី កែវ សុថា  ស្នងការរងនគរបាលខេត្តស្វាយរៀង ជួបសំណេះសំណាលសួរសុខទុក្ខប្រជាការពារភូមិ៣៥នាក់ក្នុងសង្កាត់ស្វាយរៀង

(ខេត្តស្វាយរៀង)៖ លោកឧត្តមសេនីយ៏ត្រីកែវ សុថា  ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង នាព្រឹកថ្ងៃទី៤ខែមីនា​ ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខដល់បងប្អូនប្រជាការពារភូមិ៣៥នាក់ក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង

នៅស្នាក់ការសង្កាត់ស្វាយរៀង។

ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត លោកអធិការរងនគរបាលក្រុង លោកចៅសង្កាត់ លោកស្រីចៅសង្កាត់រង មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ និងបងប្អូនប្រជាការពារភូមិ៣៥នាក់ផងដែរ។

នៅក្នុងពិធីនោះដែរលោកឧត្តមសេនីយ៏ត្រី កែវ សុថា បានមានប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៏ទោ កឹងឃន ស្នងការនគរបាលខេត្តដល់បងប្អូនប្រជាការពារភូមិទាំង៣៥នាក់។

លោកកែវ សុថា បានសម្តែងនូវការកោតសរសើរដល់ប្រជាការពារភូមិដែលជាកម្លាំងស្ម័គ្រចិត្តបានសហការជាមួយ
ប៉ុស្តិ៍រដ្ឋបាលសង្កាត់ កម្លាំង
អធិការដ្ឋាននគរបាលក្រុងស្វាយរៀងដែលជាកម្លាំងស្នូលនាពេលកន្លងមក ក្នុងការអនុវត្តសណ្ដាប់ធ្នាប់សាធារណៈក៏ដូចជាគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចផងដែរ។

លោកឧត្តមសេនីយ៏ត្រីក៏បានជំរុញដល់ប្រជាការពារភូមិទាំង៣៥នាក់ក្នុងសង្កាត់ស្វាយរៀងសូមបន្តយកចិត្ត​ទុកដាក់បន្ថែមទៀតដេីម្បីសុខសុវត្ថិភាព​និងការអភិវឌ្ឍក្នុងមូលដ្ឋានយេីង​ និងចូលរួមឱ្យបានកាន់តែសកម្មលេីការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩​ និងគ្រឿងញៀន។

បន្ទាប់មកលោកឧត្តមសេនីយ៏ត្រី កែវ សុថា  ស្នងការរងនគរបាលខេត្ត និងជាប្រធានក្រុមការងារចុះពង្រឹងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ក៏បានឧបត្ថម្ថសម្លៀកបំពាក់ជូនប្រជាការពារភូមិទាំង៣៥នាក់ ដោយតម្លៃសម្លៀកបំពាក់
មួយកំប្លេតម្លៃ៣៥ដុល្លារ សរុបថវិកាចំណាយទាំងអស់១.២២៥ដុល្លារ។
ពិធីសំណេះសំណាលនេះបានប្រព្រឹត្តទៅយ៉ាងស្និទ្ធស្នាលបំផុត ។ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com