ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មេឈ្មួញឈ្មោះ សម្បត្តិ ដឹកជញ្ជូនឈើចេញពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វនៅពេលយប់

ប្រភពពីប្រជាពលរដ្ឋនៅស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បានឲ្យដឹងថា មកដល់ពេលនេះឈ្មួញមេឈ្មោះ សម្បត្តិ នៅតែអាចធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ចូលទៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ យ៉ាងពេញបន្ទុក។ មន្រ្តីបរិស្ថាន​ មន្រ្តីរដ្ឋបាលព្រៃ​ឈើ សមត្ថកិច្ចអាវុធហត្ថ និងសមត្ថកិច្ចនគរបាលក្នុងស្រុកព្រែកប្រសព្វ មិនចាត់វិធានការបង្ក្រាបឈ្មួញឈ្មោះ សម្បត្តិ ទាល់តែសោះហើយបណ្ដោយឲ្យឈ្មួញម្នាក់នេះដឹកជញ្ជូនឈើខុសច្បាប់កាន់តែខ្លាំងក្លាជាងមុនទៅទៀត។ ជាពិសេសលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ក៏ដូចជាលោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ ដូចជាមើលរំលងសកម្មភាពរបស់ឈ្មួញឈ្មោះ សម្បត្តិ ដែលនៅតែដឹកជញ្ជូនឈើយ៉ាងពេញបន្ទុក។

ប្រភពស្និទ្ធនឹងឈ្មួញឈ្មោះ សម្បត្តិ បានឲ្យដឹងថា ឈ្មួញម្នាក់នេះមានខ្នងបង្អែករឹងមាំ ទើបអាចដឹកជញ្ជូនឈើចេញពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ទៅដល់គោលដៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួល។ នៅតាមផ្លូវដែលឈ្មួញឈ្មោះ សម្បត្តិ ដឹកជញ្ជូនឈើមានស្នាក់ការរដ្ឋបាលព្រៃឈើ ស្នាក់ការបរិស្ថាន និងប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចជាច្រើនកន្លែង ប៉ុន្តែមន្រ្តីជំនាញ និងសមត្ថកិច្ចទាំងនោះមិនហ៊ាន ចាត់វិធានការបង្ក្រាបឡើយ។ ផ្ទុយទៅវិញមន្រ្តីជំនាញ និងសមត្ថកិច្ចទាំងនោះ សម្ងំទទួលផលប្រយោជន៍ពីឈ្មួញឈ្មោះ សម្បត្តិ យ៉ាងត្រជាក់ចិត្តមិនខ្វល់ពីការរិះគន់អ្វីទាំងអស់។
ប្រភពពីមន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើ ក្នុងខេត្តក្រចេះ បានឲ្យដឹងថា ស្ទើរតែរាល់យប់ឈ្មួញឈ្មោះ សម្បត្តិ ដឹកជញ្ជូនឈើតាមរថយន្តសាំយ៉ុងពីស្រុកសំបូរ និងស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចូលទៅខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ យ៉ាងសុខស្រួល។ ប្រភពបានឲ្យដឹងទៀតថា ទោះបីរថយន្តដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ សម្បត្តិ បើកបរឆ្លងកាត់មុខសាលាស្រុកសំបូរ ក៏គ្មានមន្រ្តីជំនាញឬសមត្ថកិច្ចណាបង្ក្រាបដែរ។ ដូច្នេះលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ និងលោក វ៉ា ថន អភិបាលខេត្តក្រចេះ គួរពិនិត្យឡើងវិញខ្លះផង ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com