ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បែងស៊ីសង នៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើកលេង សៅរិ៍ អាទិត្យ យ៉ាងទៀងទាត់

(បន្ទាយមានជ័យ)៖ វង់ល្បែងស៊ីសង ខុសច្បាប់១កន្លែង នៅចំណុចមុខ”វត្តកូនត្រី”ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ.បើកដំណើរការលេង ភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចរអែងសមត្ថកិច្ចសោះឡើយ ។

សង្វៀនល្បែងនេះ ជារបស់លោក ”សល”បានបើកដំណើរការ អាជីវកម្មលេងល្បែងស៊ីសង អស់រយៈពេលជាច្រើនខែ.មកហើយ។
គឺលេងក្នុងមួយសប្ដាហ៍ ២ថ្ងៃ គឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យ រៀងរាល់សប្ដាហ៍តែម្ដង! ។

ក្រុមអ្នកញៀនល្បែង ជឿជាក់ថា មានសុវត្ថិភាពនៅទីនោះ ដោយ
គ្មានសមត្ថកិច្ចចាប់..!។
ទើបពួកគេប្រមូលផ្ដុំគ្នាមកលេងល្បែងត្រង់ចំណុចមុខ”វត្តកូនត្រី”ភូមិកូនត្រី ឃុំកូប ស្រុកអូរជ្រៅ យ៉ាងច្រើនកុះករ ដោយមិនខ្លាចឆ្លងជំងឺកូវីដ១៩។

ប្រភពបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី០៥.០៣.២០២២នេះ សង្វៀនបញ្ជល់មាន់របស់ឈ្មោះ”សល”គឺលេងគូណាត់ហ៊ោរកញ្ជ្រៀវ ភ្នាល់ចាក់លុយធំទៀតផង។

ចំណែកអ្នកភូមិនៅតំបន់នោះ បាននិយាយថា៖ បនល្បែងស៊ីសងខ្នាតធំ របស់ឈ្មោះ”សល”។
កំពុងបង្កភាពភ័យខ្លាចអសន្តិសុខ ដល់ពួកគាត់ ខណៈអ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា ។
បើចាញ់ច្រើនកាលណាអ្វីៗ ក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម ព្រោះចាញ់ល្បែងអស់លុយ ឬជំពាក់បំណុលគេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com