ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មិនមានលទ្ធផលណា បង្ហាញពីការចុះស្រាវជ្រាវ ឬបង្ក្រាបល្បែង ខុសច្បាប់ខ្នាតយក្ស របស់លោកផ្កាយបី ផល្លី នៅក្នុងតារាងបាល់ទះបឹងត្របែក ខណ្ឌចំការមន នោះទេ ?

រាជធានីភ្នំពេញ៖ បន្ទាបីពីបែកធ្លាយព័ត៌មាន ស្តីពីកាស៊ីណូ អត់ច្បាប់ ១កន្លែងស្ថិតក្នុង តារាងបាល់ទះបឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី៦ ខែមិនា ឆ្នាំ ២០២២ ហើយត្រូវបាន ម្ចាស់រើសំភារៈទាំងយប់នោះ គឺមកដល់ រសៀលថ្ងៃទី ៧ ខែមិនានេះ គឺមិនមានសេចក្តីរាយការណ៍ ណាមួយពីការចុះពិនិត្យ និង បង្រ្កាប នោះទេ ។

តាមប្រភព បានបង្ហើបថា ទីតាំងនោះ មានលោក ផ្កាយបី ឈ្មោះផល្លី ជាអ្នកមើលការខុសត្រូវ ហើយបានចាត់ចែងការងារ លើៗ ក្រោមៗ អស់ហើយ ហើយអ្នកល្មមៗ ក៏មិនហ៊ានប៉ះនោះដែរ ។

គួររម្លឹកថា នៅយប់ថ្ងៃទី ៦ ខែមិនាឆ្នាំ២០២២ នៅលើបណ្តាញសង្គម របស់អ្នកកាសែតម្នាក់បានបានសម្តែងការហួសចិត្ត ចំពោះ អធិការ ខណ្ឌចំកាមន ក្រោយពី លោក ផ្កាយបី បើកល្បែងស៊ីសង នៅក្នុង តារាងបាល់ទះបឹងត្របែក ផ្សាយមិនបាន ១០ នាទីផង លោកវរៈសេនីយ៍ឯក យិន សាន អធិការខណ្ឌទូរស័ព្ទមកសុំ សម្រួលផ្អាកសិន ស្អែកអភិបាលខណ្ឌចំការមនចុះពិនិត្យ ។

លោកបន្តថា តាមពិតទៅ ទីតាំងល្បែងស៊ីសងខុសច្បាប់នេះ បើកលេងយូរហើយ ហើយសារព័ត៌មានជាច្រើនបានផ្សាយជាហូរហែរ តែអាជ្ញាធរខណ្ឌ និង សមត្ថកិច្ច ធ្វើគ ធ្វើថ្លង់ ព្រោះតែ ផលប្រយោជន៍ ។

មួយរយៈប៉ុន្មានខែ ចុងក្រោយនេះ មានបណ្តាញសារព័ត៌មាន រួមនឹងប្រជាពលរដ្ឋផង បានផ្តល់ព័ត៌មានអំពីទីតាំងបទល្មើស មួយចំនួន ដូចជាហ្កេមបាញ់ត្រី ចាក់បាល់ កន្ទុយលេខយូន មាន់ជល់ អាប៉ោង និងទីតាំងល្បែងខ្នាតធំ គឺ ពេលខ្លះអ្នកទាំងនោះត្រូវបានចាប់ ត្រូវបានអប់រំ និងពេលខ្លះទីតាំងនោះ ត្រូវបានសំអាត ឬ រើសំភារៈចេញអស់មុនសមត្ថកិច្ច ទៅដល់ ។

ទោះជាយ៉ាងណា អង្គភាព ព្រះនរាយណ៍ មិនអាចរកការបំភ្ហឺ ពីលោក ផ្កាយបី ផល្លី ។ អធិការខណ្ឌចំការមន និង អភិបាលខណ្ឌចំការមន បាននោះទេ នៅរសៀលថ្ងៃទី៧ ខែមិនា ឆ្នាំ ២០២២ នេះ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com