ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅមិនទាន់ចាប់ជនដៃដល់ជា ជនជាតិចិន១ក្រុម វ៉ៃធ្វើបាបទៅលើជនជាតិចិន១នាក់ និងខ្មែរ១នាក់ នៅក្រុងប៉ោយប៉ែត ។

ខេត្តបន្ទាយមានជ័យ : នៅថ្ងៃទី៨ ខែមិនា ឆ្នាំ២០២២ លោកស្រីរ៉ានី ដែលជាម្តាយជនរងគ្រោះ បានប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចមិនទាន់ចាប់បានជនល្មើសណាម្នាក់នៅឡើយទេ ។ លោកស្រីបានដាក់ពាក្យបណ្តឹងស្ទើរគ្រប់ស្ថាប័នពាក់ព័ន្ធនៅក្នុងក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២ ខែមីនាពោលគឺក្រោយពីជនជាតិចិនមួយក្រុមព្រួតវាយកូនស្រីនិងកូនប្រសាលោកស្រីដែលជាជនជាតិចិនកាលពីថ្ងៃទី២ ខែមីនាកន្លងទៅ ។

លោកស្រីរៀបរាប់ដើមហេតុដែលនាំឲ្យកើតរឿងថាពីដំបូងមានជនជាតិថៃ អ្នកជួលហាងកាត់សក់កូនលោកស្រីកាលពីខែទី២ ខែមីនាបន្ទាប់មកមានជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ ចេញពីរថយន្តបីគ្រឿងមានស្ត្រីខ្មែរម្នាក់អមមកជាមួយធ្វើជាអ្នកបកប្រែនិងក្រុមសន្តិសុខជាងម្ភៃនាក់នៅក្នុងបំណងវាយជនជាតិថៃទាំងពីរនាក់នោះពេលនោះកូនស្រីលោកស្រីបានប្រាប់ ជនល្មើសទាំងនោះថានាងមិនបានស្គាល់ជនជាតិថៃទាំងនោះទេក៏ប៉ុន្តែពួកគេមិនស្ដាប់ក៏ព្រួតគ្នាវាយគ្នា វ៉ៃលោកស្រីឲ្យរបួសធ្ងន់និងបំផ្លាញទ្រព្យសម្បត្តិសម្ភារៈនៅក្នុងផ្ទះមួយចំនួនទៀតផង ។

លោកស្រីបន្តថាក្រុមជនល្មើសគឺមានកាំភ្លើងខ្លីដំបងឆក់និងបំពង់ដែកបានព្រួតគ្នាវាយធ្វើបាបកូនស្រីលោកស្រីឈ្មោះធីតាទាំងកម្រោលនិងកូនប្រសារ បណ្ដាលឲ្យបានរងរបួសក្បាលយ៉ាងដំណំ ។

ទាក់ទងទៅនឹងបញ្ហានេះស្នងការរងនគរបាលខេត្តបន្ទាយមានជ័យទទួលបន្ទុកជនអន្តោប្រវេសន៍ លោក អេងហ៊ី បានថាមកដល់ពេលនេះសមត្ថកិច្ចនៅមិនទាន់ចាប់បានជនល្មើសណាម្នាក់នៅឡើយទេក៏ប៉ុន្តែលោកអះអាងថាអាជ្ញាធរ សហការគ្នាជាមួយអាជ្ញាធរជំនាញនៅក្នុងមូលដ្ឋានបន្តស្រាវជ្រាវរកជនល្មើសទាំងនោះជាបន្តបន្ទាប់រួមទាំងស្នើឲ្យជួយអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិបន្ថែមទៀត ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com