ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មហាជនស្នើអោយមន្រ្តីគយ និង ពន្ធដា ធ្វើជាគម្រួក្នុងការចូលនិវត្តន៍

មួយរយៈចុងក្រោយនេះ មានជម្ងឺមួយ ដែលបានឆ្លងតៗ គ្នាពីការរំកិល ឬ មិនព្រមចង់ចូលនិវត្តន៍ ឬ ក៏កែអាយុអោយកាន់តែក្មេង ។

ការមិនចង់ចូលនិវត្តន៍ ឬនាំគ្នាកែ ថ្ងៃខែឆ្នាំ កំណើតអោយខ្លួនកាន់តែក្មេងជាងមុននេះ ស្ថាប័នដែលនាំមុខគេ គឺ ខាងមន្រ្តីគយ និង ពន្ធដា នេះតែម្តង ។

មហាជនបានលើកឡើងថា នៅតាមបណ្តាក្រសួងមួយចំនួន ដូចជាក្រសួងព័ត៌មាន ក្រសួងផែនការ ក្រសួងកិច្ចការនារី ក្រសួងមុខងារសាធារណៈ ជាដើមដូចមិនដែលសូវឮ រឿងក្រាញ ឬ កែអាយុ មិនព្រមចូលនិវត្តន៍នោះទេ ។ ខុសតែខាង មន្រ្តីគយ និងពន្ធដា ដែលមានតួនាទីធំៗ គឺចង់បន្តធ្វើការបន្ថែមទៅមុខទៀត មិនថា៥ឆ្នាំ ១០ឆ្នាំ គឺមិននឿយណាយនោះទេ ។

មហាជនថា ការកែ ថ្ងៃ ខែ អោយកាន់តែក្មេង នេះគឺអ្នកល្មមៗ មិនអាចធ្វើទៅកើតនោះទេ ពោលគឺត្រូវមានខ្សែហោ និង លុយជាដើម ទើបអាចរត់ការបានទៅស្រួល ព្រោះថាឯកសារមួយចំនួន មានបញ្ជីរជាតិ អត្តសញ្ញាណប័ណ្ណ សញ្ញាប័ត្រ សៀវភៅគ្រួសារ ជាដើមគឺសុទ្ធរឿងមិនធម្មតា ( សូវបើកការស្រាវជ្រាវ អោយបានម៉ត់ចត់ ) ។

មហាជនថា ទំលាប់អាក្រកក់នេះ គួរជម្រះចោលទៅ ព្រោះមន្រ្តីនានា ដែលគេធ្វើការ គេក៍ចង់បានឡើងដំណែងនោះដែរ ។

គួររំលឺកថា ៖ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចេញសេចក្តីប្រកាសស្តីពីការរំកិលអាយុរបស់មន្ត្រីរាជការស៊ីវិលកម្ពុជាឲ្យចូលនិវត្តន៍ដល់អាយុ ៦០ឆ្នាំ។
ក្នុងសេចក្តីប្រកាសនេះដែរ ក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថាមន្ត្រីរាជការស៊ីវិលទាំងប្រភេទក្របខណ្ឌ ខ និង គ នឹងត្រូវបានឲ្យបម្រើការងាររហូតដល់អាយុ ៦០ឆ្នាំ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com