(ខេត្តស្វាយរៀង)÷ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តម ឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងលោកអនុសេនីយ៍ឯក ជិន ឌឿន ជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយទាប នាព្រឹកសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព,ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ ។
ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក ម៉ែន សារ៉ាន់ អភិបាល នៃគណៈអភិបាលស្រុកស្វាយទាប លោក លោកស្រី រួមនឹងកងកម្លាំងទាំងបីផងដែរ ។
នាឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ ក៏បានផ្ដាំផ្ញើ និងជម្រុញអោយត្រូវយកចិត្តទុកដាក់លើការគោរពវិន័យកងកម្លាំង និងបទបញ្ជារួមទាំងការទទួលខុសត្រូវតាមវេនប្រចាំបញ្ជាផ្នែកនីមួយៗប្រុងប្រយ័ត្នគឺពិសេសត្រូវការដាក់កម្លាំងឱ្យឈរជើងយាមនៅទីតាំងអោយមានសុវត្ថិភាពខ្ពស់បំផុត ហើយលោកឧត្តមសេនីយ៍ត្រីក៏បានក្រើនរម្លឹកដល់លោកអនុសេនីយ៍ឯក ជិន ឌឿន ដែលទើបទទួលបានការតែងតាំងថ្មីនេះ អោយអនុវត្តការងារទៅតាមនីតិវិធី និងត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាព ។ ដោយ= សុខហ៊រ