ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បីឃើញភ្លើងព្រាយហោះចេញ ពីសាកលវិទ្យាល័យកម្ពុជា U C ចូលស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ !

ភ្នំពេញ ៖ យោងតាមសំដីរៀបរ៉ាប់ពីបុរសម្នាក់ ដែលជាអតីតសន្តិសុខយាមកាម ផ្ទះឯកជន ទល់មុខ សាកលវិទ្យាល័យកម្ពុជា U C កាលពីកន្លងទៅបាននិយាយថា មានរាត្រី១ប្រមាណ កន្លះខែមុន ម៉ោងជាង១ រំលង អាធ្រាត គាត់បានឃើញ ភ្លើង១ដុំ ធំប៉ុនថាស ភ្លឺចិញ្ចាច ហោះ ចេញពីសាកលវិទ្យាល័យកម្ពុជា U C ពីតំបូល ចូលទៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ ។ បុរសនោះបាននិយាយទៀតថា ក្រោយពីដុំភ្លើង ដែលចាស់ៗច្រើននិយាយថា ជាភ្លើងព្រាយ នោះមក រូបគាត់ក៏បានធ្លាក់ខ្លួនឈឺ និង បានសុំឈប់ពីការងារដោយភាពរន្ធត់នេះ ។ទោះជាយ៉ាងនេះក្តី លោកបាននិយាយថា មិត្តភក្រ្ត យាមជាមួយលោក មិនបានឃើញនោះទេ ។លោកបានរំលឹកផងដែរពីដំណើរដែលអាចនាំអោយមានព្រាយនៅទីនោះ ប្រហែលមកពីមានហេតុការណ៍គួរអោយតក់ស្លុត នៅក្នុងសាកលវិទ្យាល័យកម្ពុជា U C នេះគឺកាលពីថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៧ មានបុរសជំទង់ម្នាក់អាយុ ជាង ២០ឆ្នាំ បានលោតសំលាប់ខ្លួនពីអាគារសាកលវិទ្យាល័យកម្ពុជា U C ជាន់ទី៥ ដោយបានស្លាប់នៅនឹងកន្លែង កាលពីម៉ោង១ រសៀលថ្ងៃនោះ ។លោកថា ក្រោយពីមានការសំលាប់ខ្លួន នោះមកប្រជាជន ដែលរស់នៅទល់មុខ សាកលវិទ្យាល័យកម្ពុជា U C នេះមានអារម្មណ៍ភ័យខ្លាច និង មិនហ៊ាន សំលឹងទៅរកអាគារមរណៈនោះទេ ។ទោះជាយ៉ាងណា ការិយាល័យ ព្រះនរាយណ៍យើង មិនទាន់ជឿសំដីបុរសខាងលើ ទាំងស្រុងនោះដែរ ដ៏រាបណា មិនទាន់ទទួលបានការបំភ្លឺពីខាងសាកលវិទ្យាល័យកម្ពុជា U C លើករណីនេះ ។ យោងតាមសំដី ចាស់ព្រឹទ្ធាចារ្យ និង ចាស់ៗ ដែលជាដូនតា ខ្មែរយើង បាននិយាយថា កន្លែងណាក៏ដោយ អោយតែមានមនុស្សស្លាប់មិនទៅតាមកាល ដែលហៅថា ខ្មោចតៃហោងនោះ ខ្មោចនេះនឹងចាំនៅកន្លែងនោះ ដើម្បីអន្ទងរកអ្នកថ្មី មកជំនួស ពោលគឺកន្លែងនោះ មានជើងកប ចាំយកជីវិតមនុស្សជាបន្តបន្ទាប់ ៕

COLLIMG_1500414122558

Filed in: ពីនេះ ពីនោះ

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com