ខេត្តកណ្តាល : ក្រោយពីបណ្តាញព័ត៌មានក្នុងស្រុក បានផ្សាយពីក្រុមបូមខ្សាច់ចេញទន្លេ ស្ថិតនៅភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយតាំងនោះថា ជារបស់ លោក គុណ ញឹម ព្រោះដីនៅជួរមាត់ទន្លេនេះ ត្រូវបាន លោក គុណ ញឹម ទិញពីប្រជាពលរដ្ឋជាច្រើនកន្លែង ។
ប្រជាពលរដ្ឋ នៅភូមិបារាច ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល និង ប្រជាពលរដ្ឋភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល បានប្រាប់ ព្រះនរាយណ៍ ថាកន្លែងស្តុកខ្សាច់នេះ បានធ្វើសកម្មភាពយូរហើយ តែមិនដឹងថៅកែមួយណាទេ តែឮថាខាងគយ ។
នៅរសៀលថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ ក្រុមមនុស្សនៅការដ្ឋានខ្សាច់ខាងលើ បានបំភ្លឺថា ពួកគាត់មិនមែនធ្វើអាជីវកម្មអ្វីទេ ។ គ្រាន់តែបូមចាក់បំពេញដីខាងក្នុង ហើយចំពោះលោក គុណ ញឹម ពួកគាត់មិនដែលឈ្មោះទេ គឺស្គាល់តែមេគយ ។
ទោះជាយ៉ាងណា កាលពីថ្ងៃទី៩ ខែមិនា ក្រុមការងារ ព្រះនរាយណ៍ បានធ្វើការទំនាក់ទំនងទៅលោកអភិបាលស្រុក ខ្សាច់កណ្តាល ដោយលោកបានប្រាប់ថា ចាំលោកចុះពិនិត្យមើល ។
ដោយឡែក លោក គុណ ញឹម កាលពីព្រឹកថ្ងៃទី៩ ខែមិនា ដដែលនោះ ក្រុមការងារយើងក៏បាន ផ្ញើសំណួរទៅលោកតាម តេឡេក្រាមផងដែរ ដោយលោកបានបើកមើល ហើយ តែលោកមិនអឺឬ អើ យ៉ាងណានោះទេ ។
បើយោងតាម អនុក្រឹត្យលេខ ៩៨ អនក្រ.បក ចុះថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងដីចំណី ទន្លេ ស្ទឹង បឹង ព្រែក ប្រឡាយ អាង របស់រាជរដ្ឋាភិបាល គ្មានបុគ្គល់ណាម្នាក់ មានសិទ្ធិ ទិញលក់ ឡើយ ៕