ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សំណង់មហិមា កំពង់ចាប់ផ្តើមនៅមាត់ទន្លេ ដស្វាយជ្រុំ ភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ខេត្តកណ្តាល : សំណង់វិឡា លំហែកាយដ៏ធំ១កន្កែង ជាប់នឹង ដស្វាយជ្រុំ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានគំលាតពីច្រាំងទន្លេប្រមាណ៨ម៉ែត្របានសាងសង់រួចរាល់ជាស្ថាពរ ដែលប្រជាពលរដ្ឋនៅថា ជារបស់ថៅកែទន្លេបាសាក់ ។ ចំណែកឯ សំណង់១ទៀតនៅក្បែរនោះ កំពុងសម្រុកខូងដីចាក់គ្រឹះ យ៉ាងមមាញឹក ដែលគេស្គាល់ថា ជាថៅកែចិន ។

សំណង់របស់ចិននេះ ប្រជាពលរដ្ឋមើលឃើញជាក់ស្តែងថា គេកំពុងតែសង់សំណង់ មានសណ្ឋានដូចផ្ទះជាច្រើនល្វែង និងច្រើនបន្ទប់ ជាប់នឹងមាត់ទន្លេតែម្តង ។

មេឃុំស្វាយជ្រុំ លោក សុខ សំបូរ បានប្រាប់ព្រះនរាយណ៍ នៅយប់ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ ថា លោកមិនបានដឹងគេធ្វើអីនោះទេ តែលោកថា ប្រហែលជាគេចាក់គ្រឹះកុំអោយបាក់ដី ។ លោកថា ការដ្ឋានសំណង់នោះ ជារបស់ឯកជនសុទ្ធសាធ ។

យោងតាម អនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាងទន្លេ
របស់រាជរដ្ឋាភិបាល លេខ៩៨ អនក្រ.បក ។ ចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី
២៤ ខែកក្កដា ឆ្នាំ២០១៥ បានបង្ហាញនៅចំពោះ ។ មាត្រា៨ ចែងថា: ដីចំណីមាត់ច្រាំង និងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ។ចំពោះ ទន្លេ : ចម្ងាយ៥០ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com