រាជធានីភ្នំពេញ : ពាក្យចាស់ពោលថា អ្នកណាខ្លាំង អ្នកនឹងរស់ ។ រស់ក្នុងសង្រ្គាមដណ្តើមដែនដី នៃការប្រកបអាជីវកម្ម មានកន្ទុយលេខខុសច្បាប់ ហ្គេមបាញ់ត្រី បាល់ខុសច្បាប់ ជាដើម បើអ្នកទុនៗ មិនអាចមានមុខមានមាត់ រស់រៀននឹងគេទេ ។
ជាក់ស្តែងគ្រាន់ យីហោ PH Net
ដែលគេស្គាល់ថា ជាឈ្មោះនៃអាជីវកម្ម កត់បាល់ យ៉ាងសកម្មនៅរាជធានីភ្នំពេញ ។ គ្រាន់តែសង្កាត់ច្បារអំពៅទី១ ប្រភពថា មានដល់ទៅ៣ទីតាំងឯណោះ ទីតាំងទី១.ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦៩ ត្រង់ចំណុចក្បែរកន្លែងលក់ធ្យូង ក្នុងសង្កាត់ច្បារអំពៅ ទីតាំងទី២.ស្ថិតតាមបណ្ដោយផ្លូវ៣៦៩ ត្រង់ចំណុចក្បែរពេទ្យដើមឆ័ត្រ ក្នុងសង្កាត់ច្បារអំពៅទី១ និងទីតាំងទី៣. ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចក្បែរ លីហួរវេរលុយ សង្កាត់ច្បារអំពៅទី១ ក្នុងខណ្ឌច្បារអំពៅទាំង៣ទីតាំងតែម្ដង។
ពលរដ្ឋទម្លាយឈ្មោះឱ្យដឹងហើយ និងបានអះអាងថា ម្ចាស់ទីតាំង PH Net ដែលមានមន្ត្រីជាន់ខ្ពស់នៅពីក្រោយ ។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋស្នើដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាចុះពិនិត្យ និង បង្រ្កាប ទីតាំងខាងលើផង ប្រសិនបើពិនិត្យទៅឃើញថា យ៉ាងដូច្នេះមែននោះ ៕