ខេត្ដព្រៃវែង៖ ទីតាំងល្បែងសុីសងជល់មាន់ក្នុងកាសុីណូមួយកន្លែងគ្មានស្លាកយីហោនៅ ព្រំដែនស្វាយអាង៉ោង ក្នុងស្រុកកំពង់ត្របែក ខេត្ដព្រៃវែង បានបើកដំណើរការដោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងជល់មាន់យ៉ាងគគ្រឹកគគ្រេងអាជ្ញាធរពាក់ពន្ធ័មិនមានវិធានការនិងការទប់ស្កាត់នោះឡើយដោយទទួលក្រុមអ្នកញៀនល្បែងចូលមកលេងពីគ្រប់ទិសទ។
យោងតាមប្រភពពីក្រុមអ្នកញៀនល្បែងចេញចូលលេងបានខ្សឹបប្រាប់អ្នកសារព័ត៌មានយើងថាចំពោះទីតាំងការសុីណូគ្មានស្លាកយីហោមួយកន្លែងនេះពួកគេ ចេញ ចូលលេងដោយគ្មានការព្រួយបារម្មណ៍នោះទេ គឺលេងដោយសុវត្ថិភាព មានទាំងអ្នកយាមកាមត្រឹមត្រូវទៀតផង ចំពោះខាង អាជ្ញាធរ និង សមត្ថកិច្ច វិញ ក៍បាច់បារម្ភដែរ ពោលគឺលេងល្បែងសុីសងជល់មាន់ម៉ាសប្បាយ។
ប្រជាពលរដ្ឋ ដាក់ការសង្ស័យថា ប្រហែលជាទីតាំងមួយកន្លែងនេះម្ចាស់ទីតាំងបានសែនព្រេន ជូនដល់អាជ្ញាធ រ និង សមត្ថកិច្ច ពាក់ពន្ធ័អស់ហើយទេដឹង ? បានជាមិនមានការទប់ស្កាត់ពលរដ្ឋខ្មែរ បែរជាបណ្ដែតបណ្ដោយពលរដ្ឋខ្មែរចូលលេងយ៉ាងរលូនទៅវិញដោយមិនខាចញញ្ញើតអ្វីទាំងអស់
ពលរដ្ឋលើកឡើងថា ល្បែងស៊ីសងគ្រប់ប្រភេទ ជាឬស គល់ នៃបទល្មើសចោរកម្ម លួច ឆក់ ប្លន់ និង ករណីហិង្សា ក្នុងគ្រួសារ ជាដើម ជាហេតុ នាំឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ ភ័យខ្លាច និងភាពអសន្តិសុខ នៅក្នុងសង្គម។
កាលពីពេលថ្មីៗនេ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថា សូមមានការប្រុងប្រយ័ត្ន ចំពោះជំងឺកូវីត-១៩ ទើបនិងបំឡែងខ្លួនថ្មីឈ្មោះថា(អូមេក្រុង) ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនឹងមិនគោរពតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាលនឹងក្រសួងសុខាភិបាលនោះឡេីយ។
សូមរំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលពាក់ពន្ធ័ ក្រោមឱវ៉ាទ ទូទាំងប្រទេសត្រូវតែបង្ក្រាបរាល់ល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ ដើម្បីធានាឲ្យបាននូវ សុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ឲ្យស្របតាម គោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាពទាំង ៧ចំណុច របស់រដ្ឋាភិបាល ដែលដាច់ចេញដោយក្រសួងមហាផ្ទៃ ។
ទោះជាយ៉ាងណាក្តីប្រជាពលរដ្ឋ នៅតែទទូចស្នើសុំដល់មន្ត្រីពាក់ព័ន្ធជាពិសេស លោកស្នងការខេត្ដ មេត្តាចុះត្រួតពិនិត្យនិងទប់ស្កាត់ពលរដ្ឋខ្មែរក្រុមអ្នកញៀនល្បែងសុីសង《ជល់មាន់ដែលមានទីតាំងខាងលើនេះផង》 ដើម្បីរក្សាបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋនិងឲ្យស្របតាមគោលនយោបាយ ភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃ ។