ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើអ្នកណា ជាអ្នកទទួលខុសត្រូវ នៅពេល សំណង់ដ៏មហិមា នៅជាប់មាត់ទន្លេ ដស្វាយជ្រុំ រសាត់តាមទឹក យកទាំងមនុស្ស សត្វ និង កម្មករ ។

ខេត្តកណ្តាល : សំណង់ ដ៏ធំ១កន្កែង ក្បែរនឹង ដស្វាយជ្រុំ ស្ថិតនៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលសង់ជាប់នឹងមាត់ទន្លេ បានកំពុងធ្វើសកម្មភាព និងរៀបចំបុកគ្រឹះ ក្នុងហេតុផល ថាទប់ច្រាំង កុំអោយបាក់ ។

អ្វីជាកត់សំគាល់ អ្នកឆ្លងទូកដ បានគ្រលេកឃើញសំណង់ មានទំរង់ដូចផ្ទះល្វែង ដែលសង់ជាប់នឹងមាត់ទន្លេនិង ជាច្រើនបន្ទប់ទៀត នៅភ្នែកខាងក្រោយ ។

មេឃុំស្វាយជ្រំ លោក សុខ សំបូរ បានប្រាប់ព្រះនរាយណ៍ ថ្ងៃទី១១ ខែមិនា ឆ្នាំ២០២២ កន្លងមកថា លោកមិនបានដឹងគេធ្វើអីនោះទេ តែលោកថា ប្រហែលជាគេចាក់គ្រឹះកុំអោយបាក់ដី ។ លោកថា ការដ្ឋានសំណង់នោះ ជារបស់ឯកជនសុទ្ធសាធ ។

សំណង់១នេះ ហាក់បង្ហាញគម្រូមិនល្អ ទៅដល់អ្នកផ្សេងទៀត
ព្រោះថា យោងតាម អនុក្រឹត្យ ស្តីពីការគ្រប់គ្រងអាងទន្លេ
របស់រាជរដ្ឋាភិបាល លេខ៩៨ អនក្រ.បក ។ ចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី
២៤ ខែកក្កដា ឆ្នាំ២០១៥ បានបង្ហាញនៅចំពោះ ។ មាត្រា៨ ចែងថា: ដីចំណីមាត់ច្រាំង និងឆ្នេរនៃតំបន់អាងទន្លេត្រូវកំណត់ចម្ងាយដូចតទៅ។ចំពោះ ទន្លេ : ចម្ងាយ៥០ម៉ែត្រ គិតពីមាត់ច្រាំងទន្លេ ។

ប្រជាពលរដ្ឋរង់ចាំមើល ថាតើលោកអភិបាលខេត្តហ៊ានចុះហាមឃាត់ និងវ៉ៃសំណង់ផ្ទះល្វែងនេះចោលដែរទេ រឺមួយទុក អោយគេសាងសង់រួចរាល់ ហើយត្រូវបាក់ស្រុតចូលក្នុងទន្លេ នៅពេលណា១ យកទាំងមនុស្ស សត្វ កម្មករ តើពេលនោះអ្នកណាជាអ្នកទទួលខុសត្រូវ ?៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com