ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សមរភូមិ រវាងបងប្អូនបង្កើត២នាក់ សឹងដល់ថ្នាក់ស៊ីសាច់ហុតឈាម បានគោរស្នើសុំសម្តេចតេជោ ហ៊ុន សែន ជួយពន្លត់

ខេត្តកណ្តាល ៖ រឿងរ៉ាវបានឆេះក្តៅងំ និង បានរាលដាលដល់មេភូមិ មេឃុំ រួមនឹងប្រជាជនក្នុងភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ដែលបានរង់ចាំមើលយុត្តិធម៌ ត្រូវបានផ្តល់អោយប្រជាពលរដ្ឋ១រូប ដែលមិនមានលទ្ធភាពតតាំងនៅតុលាការខេត្តកណ្តាល និង សាលាឧទ្ធរ។

ការឆេះភ្លើង ក្តីក្រហល់ ក្រហាយ បានកើតទៅលើ បងប្អូន បង្កើត១គ្រួសារ ដែលត្រូវឳពុក ម្តាយ បានលាចាកលោកទៅ ហើយមិនបានធ្វើការបែងចែក ទ្រព្យសម្បត្តិ មានដីផ្ទះ ដីចំការ និង កេរ្តិ៍ មួយចំនួនទៀត ទៅអោយកូនណាអោយបានពិតប្រាកដ នៅពេលខ្លួនមានជីវិត ។ ការធ្វេសប្រហែសនេះហើយ បានបបង្កើត អោយមានសង្រ្គាមសឹងស៊ីសាច់ ហុត ឈាម រហូតដល់ លោក ឡាច សុខ ត្រូវគេបងបង្កើតបណ្តេញចេញពីផ្ទះ និងបានប្តឹងប្អូនបង្កើតទៅកាន់តុលាការ ជាច្រើនករណីផងដែរ ។

តាមសំដីលោក អៀង ឌុល មេឃុំ កោះខែល នៅពីថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២ ថា រឿងដីចំណែកផ្ទះ ដីអាស្រ័យផល គឺរដ្ឋបានចែកទៅអោយ លោក ឡាច សុទ្ធ និងប្រពន្ធឈ្មោះ លាវ ក្រិត មានកូនក្នុងបន្ទុក ចំនួន៣នាក់ រឺឯ លោក ស្រី ឡាច តិច លី ដែលជាកូនរបស់ ឡាច សុទ្ធ និង លាវ ក្រិត រដ្ឋក៏បានបែងចែកដីផ្ទះ និង ដីកសិកម្ម ផងដែរ ។ លុះក្រោយមក ក៏លោក ស្រី ឡាច តិចលី បានលក់ដីផ្ទះ ទៅរកស៊ីនៅប៉ោយប៉ែត្រ និងបានមករស់នៅ ជាមួយឳ ពុក ម្តាយ ។ លោកមេឃុំ ថារឿងនេះ ទាំងលោកមេឃុំ និង អ្នកភូមិ គឺចង់ឃើញ លោក សុខ ទទួលយុត្តិធម៌ ។ សំភាសលោកមេឃុំ

លោក ឡាច សុខ រៀបរាប់ថា កាលឳពុក ម្តាយ នៅរស់ ម្តាយបានជំទាស់ មិនអោយបងស្រី មកធ្វើផ្ទះ រស់នៅជាមួយ ឳ ពុកម្តាយ និង ប្អូនៗ នោះទេ ។ ព្រោះបងស្រី មានដីសំរាប់ធ្វើផ្ទះដែរ ។ តែម្តាយមិនអាចជំទាស់នឹងឳពុក បានបងស្រី ឈ្មោះ ឡាច តិចលី ក៏បានសាងសង់ផ្ទះ នៅឆ្នាំ ១៩៩៦ ដោយបងស្រី
បានចេញលុយច្រើនក្នុងការសាងសង់ ក្នុងនោះ មានលុយ របស់លោក ចំនួន ៦លានរៀលផងដែរ ។
លោក សុខ បន្តថា រយៈពេល៥ឆ្នាំក្រោយ គឺនៅឆ្នាំ ២០១១ ឳពុកលោកបានចែកឋាន មិនបាន១ខែ ផង ម្តាយ លោកក៏បានចែកឋានបន្តទៀត ធ្វើអោយរូបលោក និង កូនៗមាន ក្តីសោកសង្រេង រកអ្វីប្រៀបផ្ទឹមពុំបាន ។ លោកថា ៣ឆ្នាំក្រោយមក លោក និង បងស្រី តែមានជំលោះជាមួយគ្នាជាបន្តបន្ទាប់ រហូតដល់ បណ្តេញរូបលោកចេញពីផ្ទះ ហើយលោកបានប្តឹងទៅតុលាការតតាំងគ្នា រហូតដល់សាលាឧទ្ធរទើប តុលាការសម្រេចអោយលោក បានចូលរស់នៅក្នុងផ្ទះវិញ តែខាងភាគីបងស្រី មានលក្ខខណ្ឌច្រើន ទើបរូបលោក ដើរសុំផ្ទះគេនៅបណ្តោះអាសន្ន រហូតមានសប្បុរសជន បានជួយសង់ផ្ទះ នៅដីចំការតូចល្មម មកដល់សព្វ ។ សំភាសលោក សុខ ។

លោក ឡាច សុខ បានបន្ថែមថា រឿងរ៉ាវកាន់រាលដាលទៅ ដោយបងស្រី បានប្តឹងបន្ថែមទៅសាលាស្រុកស្អាង ដើម្បីធ្វើការហាមឃាត់មិនអោយរូបលោក បានចុះបញ្ជីរធ្វើប្លង់នឹងគេ ។ លោកថា ដីទាំង៣ប្លង់តូចៗ នោះ លោកបានទិញ និងមានលិខិតបញ្ជាក់ពីមេភូមិ មេឃុំ ផងដែរ តែខាងសុរិយោដីស្រុកស្អាង លោក ចេក នៅតែជំទាស់ ដោយទាមទារអោយមានលិខិតពីតុលាការ។ ជួបជាមួយប្រជាជនម្នាក់ ដែលជាអ្នកលក់ដី អោយទៅលោក សុខ កាលពី១០ឆ្នាំមុន បាននិយាយថា ដីដែលលោកសុខ សង់ផ្ទះសង្កសី រស់នៅសព្វថ្ងៃ គឺពួកគាត់ជាអ្នកលក់អោយយ៉ាងពិតប្រាកដ ។ សំភាស ។

អ្នកភូមិ ដែលបានដឹងរឿងនេះ បាននាំគ្នា អាណិតលោក សុខ ជាពន់ពេក ដោយបានត្រឹមស្នើដល់ ថ្នាក់លើ មេត្តាជួយរកយុត្តិធម៌ អោយបានឆាប់រហ័ស ព្រោះលោកសុខ មិនមានលទ្ធភាពតតាំង នោះទេ ។ សំភាស។

លោក ពៀក ហ៊ូ មេភូមិស្វាយជួរ បានប្រាប់ ព្រះនរាយណ៍ នៅព្រឹកថ្ងៃទី ១៦ ខែមិនា ឆ្នាំ២០២២ ថា លោក ឡាច សុខ ជាប្រជាជនក្រីក្រ ប្រភេទ២ ។ រឿងនេះរូបលោក បានចូលរួមផ្សះផ្សារដែរ តែមិនបានផល ដោយលោកស្រី ឡាច តិចលី ថាឡើងទៅលើទៀត ។ លោកមេភូមិ ក៏បានបញ្ជាក់ថា លោក សុខ ពិតជាប្រជាជនទន់ខ្សោយ សូម្បីបងស្រីប្តឹងជំទាស់ក្នុងចុះបញ្ជី ក៏លោកសុខ មិនប្តឹងបក មិនអោយបងស្រី ចុះបញ្ជីវិញនោះទេ ។ សំភាស ។

ពាក់ព័ន្ធករណីខាងលើ ទាំងលោក សុខ នឹង ប្រជាជនដែលស្រលាញ់ភាពត្រឹមត្រូវ ប្រមាណព ២០០នាក់
បានគោរពស្នើសុំដល់សម្តេចតេជោ ហ៊ុន សែន
សូមជួយផ្តល់យុត្តិធម៌ ព្រោះថាមានតែ សម្តេចទើបរឿងនេះ អាចបញ្ចប់ បានឆាប់រហ័ស និងផ្តល់យុត្តិធម៌ពិតប្រាកដ ចំពោះអ្នកត្រឹមត្រូវ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com