ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តមម៉ែន វិបុល អញ្ជើញជួបសំណេះសំណាល ចែកអង្ករជំនួយសង្រ្គោះបន្ទាន់ដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដែលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ចំនួន១០០គ្រួសារ 

(ខេត្តស្វាយរៀង)÷ នាព្រឹកថ្ងៃទី១៨​ ខែមីនា​ ឆ្នាំ២០២២នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាល​នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩​ ដែលជាការឧបត្ថម្ភរបស់សាធារណៈរដ្ឋកូរ៉េ​ តាមរយះរដ្ឋលេខាធិការដ្ឋានAPTERR ។

មានប្រសាសន៍ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះឯកឧត្តមអភិបាលខេត្ត​ បានពាំនាំនូវបណ្តាំផ្ញេីសាកសួរសុខទុក្ខពីសម្តេចតេជោ​ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងបានណែនាំបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់អំពីការថែទាំសុខភាពរស់នៅស្អាតប្រកបដោយអនាម័យ ជាពិសេសការអនុវត្តិវិធានការ ការពារជំងឺកូវីដ-១៩​ ៣ការពារ ៣កុំ និង២ចូលរួម ជាពិសេសត្រូវខិតខំបន្ថែមក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ​ដូចជា​ ការចិញ្ចិមសត្វ​ ការដាំដំណាំ​បន្ទាប់បន្សំ​ កាខិតខំប្រកបមុខរបទទួលផ្សេងៗទៀតជាដេីម ។ អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋនាឱកាសនេះក្នុងមួយគ្រួសារទទួលបាន​ អង្ករ៤០គីឡូក្រាម​ ម៉ាស​ និងថវិកាចំនួន៣០,០០០រៀល​ ផងដែរ ៕

ហើយបន្ទាប់ពីពិធីជួបសំណេះសំណាល​ និងចែកអំណោយដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាត​ក្នុងក្រុងស្វាយរៀងរួចមក ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្ត បានអញ្ជើញចុះត្រួតពិនិត្យសួនច្បារមាត់ទន្លេវ៉ៃគោដេីម្បីរៀបចំដាក់ដងទង់ជាតិ​ ក្រោយពីសួននេះ​ បានក្រាលម៉ាប​ ដាំផ្កា បំពាក់អំពូលសូឡារួចរាល់១០០%រួចហេីយ​ ទន្ទឹមនេះនៅចុងខែមីនាខាងមុខ​ និងមានរៀបចំក្លោងទ្វា២សងខាង​សួន ព្រមទាំងបំពាក់សម្ភារៈហាត់ប្រាណចំនួន៦០គ្រឿងបន្ថែមទៀត​ សម្រាប់ទុកជាប្រយោជន៍សាធារណៈក៏ដូចជាបងប្អូនប្រជាពលរដ្ឋផងដែរ ។
ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com