ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សង្វៀនបញ្ជល់មាន់បើកលេងយ៉ាងសកម្ម ស្ថិតនៅភូមិកុល ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត

ខេត្តកំពត ៖ សង្វៀនបញ្ជល់មាន់កំពុងបើកលេងយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចឆ្លងជំងឺកូវីដ-១៩ និង អាជ្ញាធរមានសមត្ថកិច្ច ។ សេចក្តីរាយការណ៍បានឲ្យដឹងថា កន្លែងនេះ ស្ថិតនៅ ភូមិកុល ឃុំកំពង់ត្រែង ស្រុកទឹកឈូ ខេត្តកំពត គេតែងតែឃើញថាមានមនុស្សរាប់សិបនាក់ចូលទៅលេងជល់មាន់ចាក់ភ្នាល់រហូតរាប់ម៉ឺនដុល្លារក៏មាន ។

មូលហេតុដែលអាចចូលលេងល្បែងនៅក្នុងនោះបានដោយសារមាន ឈ្មោះនី ជាកាងបើកលេង និងសង្ស័យមានការបើកភ្លើងខៀវពីអាជ្ញាធរ និង សមត្ថកិច្ច ។ មានក្រុមគ្រួសារអ្នកដែលចូលទៅលេងល្បែងកន្លែងនោះ កំពុងព្រួយបារម្ភខ្លាចឆ្លងជំងឺកូវីដ-១៩ និងអំពើចោរកម្មផ្សេងៗ ហើយព្រមទាំងបានត្អូញត្អែរពីទុក្ខលំបាកក្នុងការរស់នៅក្នុងរង្វង់គ្រួសារ ដោយសារសមាជិកក្រុមគ្រួសារ កូនចៅ ប្រពន្ធប្តីដែលកំពុងទទួលឥទ្ធិពលពីល្បែងស៊ីសងនេះ ។

ប្រជាពលរដ្ឋបានសំណូមពរ សូមឲ្យលោកស្នងការនគរបាលខេត្តកំពត មានវិធានការណ៍ចុះបង្ក្រាបផង ពីព្រោះល្បែងសុីសងទាំងនេះ គឺជាប្រភពដែលបង្កអោយកើតមានចោរកម្មផ្សេងៗ អសន្តិសុខក្នុងមូលដ្ឋាន និងបែកបាក់ក្រុមគ្រួសារថែមទៀត ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com