ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋក្រីក្រ ស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ប្រធានសាលាដំបូងខេត្តកណ្តាល ជួយពន្លឿនបណ្តឹងឧទ្ធរ លេខ១៦៥ មានរយៈពេល១ឆ្នាំកន្លះហើយ មិនទាន់មានចំណាត់ការ។

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋក្រីក្រប្រភេទ២ ម្នាក់បានទទូចដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និង ប្រធានសាលាដំបូងខេត្តកណ្តាល ជួយពន្លឿនបណ្តឹងជំទាស់ លេខ ១៦៥ ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២ គឺមានរយៈពេល ១ឆ្នាំជាងទៅហើយ មិនឃើញមន្រ្តីតុលាការកោះហៅ អោយបង់លុយ ឬ ដំណើរការយ៉ាងណានោះទេ ។

លោក ឡាច សុខ រស់នៅភូមិស្វាយជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល បានប្រាប់ព្រះនរាយណ៍ នៅរសៀលថ្ងៃទី២២ ខែមិនា ឆ្នាំ២០២២ នេះថា ៖ ដោយរឿងនេះ លោកមិនមានមេធាវី ហើយលោក បានប្តឹងជំទាស់យូរហើយ មិនឃើញមន្រ្តីតុលាការ កោះហោះ ហាក់ដូចកាក់ទុកនោះ ទើបនៅទី២១ ខែមិនា លោកក៏បានទៅសួរនាំ នៅរដ្ឋបាលសាលាឧទ្ធរ ដោយខាងមន្រ្តីរដ្ឋបាលបានបញ្ជាក់ថា គេមិនទាន់បញ្ជូនមកទេ ។

លោក សុខ បន្តថា ដោយគាត់ជាជនក្រីក្រ គឺមិនមានលទ្ធភាពជួលមេធាវី ទើបធ្វើអោយរឿងគាត់ មានភាពលំបាក និងមិនដឹងទិសតំបន់ ។

តាមពាក្យបណ្តឹងជំទាស់ របស់លោក ឡាច ស្រ៊ាង និង ឡាច សុខ ផ្តិតមេដៃរួមគ្នា ដាក់ចូលមកប្រធានសាលាដំបូង ខេត្តកណ្តាល កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្តឹងជំទាស់ដីកា សម្រេចលេខ ០៣៥ ន,ម,ប ឌ្ឍ/២០ ថ្ងៃ១២ តុលា ២០២០ របស់ចៅក្រម ដំបូង ខេត្តកណ្តាលទាំងមូល ។ យោងសំណុំរឿងរដ្ឋប្បវេណី លេខ ០៩៥ ចុះថ្ងៃ៦ សីហា ២០១៩ របស់សាលាដំបូងខេត្តកណ្តាល ។

លិខិតដែលមិនសុខចិត្តចំពោះការសម្រេចខាងលើ គឺសំអាង ថា ។ ទី១ ៖ លោកចៅក្រម បានយកដីធ្លី ផ្ទះសម្បែង ដែលរដ្ឋបានចែកអោយតាមសមាជិកគ្រួសារ រៀងៗខ្លួន យកមកចែកជាមរតក ដល់បងៗ ដែលរដ្ឋបានចែកកាលពីឆ្នាំ ១៩៨២ រួចអស់ហើយ ។ បងឈ្មោះ ឡាច តិចលី បានលក់ដីលំនៅដ្ឋាន ដែលរដ្ឋបានចែកអោយនោះ អស់ទៅហើយ រួចមកតាមទារចំណែកប្អូនៗទៀត ។ ទី២ ៖ អចលនវត្ថុទាំង៦កន្លែង ត្រង់ចំណុចទី២ និង ទី៣ នៃដីកាសម្រេច យើងខ្ញុំអាចទទួលយកបាន បើលោក ចៅក្រម សម្រេចបែងចែក តែ៣នាក់ គឺមានឈ្មោះ ឡាច សាំងរ៉ុង ឡាច ស្រ៊ាង និង ឡាច សុខ ។ ម៉្យាងទៀត ដីចំនួន៦កន្លែង ដែលមានដីកាសម្រេច នោះមិនត្រឹមត្រូវ គឺជាន់ទៅលើដី ឈ្មោះ ឡាច សុខ ដែលបានទិញចំនួន៣កន្លែង និងដី២កន្លែងទៀតលក់មើលជម្ងឺឳពុក ម្តាយ អស់ហើយ ។

ហេតុដូចនេះ សូមលើកចោលដីកាសម្រេច លេខ០៣៥
ន,ម,ប ឌ្ឍ/២០ ថ្ងៃ១២ តុលា ២០២០ របស់ចៅក្រម ដំបូង ខេត្តកណ្តាល ចោលជាអសារបង់ ។

លោក ឡាច សុខ ក៏បានបង្ហាញលិខិតគាំទ្រពីប្រជាជនស្វាយជួរ ដោយមានស្នាមមេដៃ រាប់រយនាក់ និងពីលោកមេភូមិស្វាយជួរចាស់ លោកមេភូមិស្វាយជួរបច្ចុប្បន្ន និង លោកមេឃុំកោះខែល ផងដែរ បានរួមគ្នាបង្ហាញពីភាពជាក់ស្តែង ភាពយុត្តិធម៌ ថា គឺនៅឆ្នាំ១៩៨២ រដ្ឋអំណាច បានចែកដីទៅអោយគ្រួសារ ឡាច សុទ្ធ ជាឳពុក នឹង លាវ ក្រិត ជាម្តាយ រួមទាំងកូន នៅក្នុងបន្ទុក៣នាក់ ។ ទី១, ឡាច សាំងរ៉ុង ។ ទី២, ឡាច ស្រៀង និង ទី៣ , ឡាច សុខ ។ ដីដែលបានកាន់កាប់នៅឆ្នាំ១៩៨២ មានចំនួន ៥កន្លែង ។ ទី១,ដីលំនៅដ្ឋាន ១៥មx១៤ម ។ទី២ ,ដីស្រូវប្រាំង ២២ម x ១៥០ម ។ទី៣,ដីចំការ ៤ម x ២២០ម ។ ទី៤, ដីចំការ ៨មx២២០ម និងទី៥,ដីចំការ ៩មx២៣០ម បច្ចុប្បន្នបានបញ្ចុះឳពុក ម្តាយ ។

លោក ឡាច សុខ ក៏បានបង្ហាញពីប្រវត្តិដី របស់លោក ចំនួន៣កន្លែងផ្សេងទៀត ដែលលោកបានទិញផ្ទាល់ខ្លួន និង មានការបញ្ជាក់ពីមេភូមិ មេឃុំ ផងដែរ ។ ដូច្នេះ លោក សុខ រួមនឹង ប្រជាពលរដ្ឋភូមិស្វាយជួរ សំណូមពរដល់តុលាការ មេត្តាផ្តល់យុត្តិធម៌ អោយបានឆាប់រហ័ស ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com