ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ស្នើសុំអ្នក តំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរីអោយ ជួយអន្ដរាគមន៏ដោះលែងមន្រ្ដីពន្ធនាគារមួយរូប

រតនគិរី៖ ប្រជាពលរដ្ឋប្រមាណជាង២០០នាក់ រស់នៅភូមិ២ ឃុំល្អក់ ស្រុកអូជុំ ខេត្តរតនគិរី បានលើកគ្នាមកតវ៉ានៅមណ្ឌលតំណាងរាស្ដ្រខេត្តស្នើសុំជួយអន្ដរាគមន៏ដោះលែងមន្រ្ដីពន្ធនាគារមួយរូបដែលបានតុលាការចាប់

ខ្លួនកាលពីរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ ពីករណីរួមគំនិតដោះលែងអ្នកទោលចេញពីពន្ធនាគាភ្នំស្វាយ វេលាម៉ោង៨,៣០នាទីព្រឹក ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៧ នេះ ។

ប្រជាពលរដ្ឋម្នាក់ឈ្មោះ ញើប សរ អាយុ៤១ឆ្នាំ រស់
នៅភូមិឃុំខាងលើ បានអោយដឹងថា: ពួកគាត់ថ្ងៃនេះលើកគ្នាមកតវ៉ាក្នុងគោលបំណងស្នើរសុំអោយឯកឧត្តមប៊ូ ឡាំ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរីជួយ
អន្ដរាគមន៏សូមដោះលែងលោកវរសេនីយ៏ឯកខ្យាល ប៉ាង៉ាង នាយការិយាល័យអប់រំក្រែប្រែ នៃពន្ធនាគារភ្នំស្វាយ អោយបាននៅក្រៅឃុំវិញផង ។

លោកបៀន យ៉ែម មានតួនាទីជាទំទប់ទី១ ឃុំល្អក់ ស្រុកអូជុំ និងជាតំណាងប្រជាពលរដ្ឋក៏បានអោយដឹងស្រដៀងប្រជាពលរដ្ឋម្នាក់ឈ្មោះ ញើប សរ សូមស្តាប់សំលេង.ដូចតទៅ………………………….។

ការតវ៉ារបស់ប្រជាពលរដ្ឋត្រូវបានឯកឧត្តមប៊ូ ឡាំ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរី យល់ព្រមទទួលយកសំណើរខាងលើយកទៅជូនថ្នាក់លើដើម្បីពិនិត្យ និងសូមគោលការណ៏ ។

ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តរតន
គិរី បានដាក់ការងឿងឆ្ងល់ថា: តើហេតុអ្វីបានជាការចាប់ខ្លួនមន្រ្ដីពន្ធនាគារខាងលើមិនឃុំខ្លួននៅពន្ធនាគារភ្នំស្វាយ ខេត្តរតនគិរី បែរជាបញ្ជូនទៅឃុំខ្លួននៅខេត្តពន្ធនាគាខេត្តស្ទឹងត្រែងទៅវិញ ?។សូមស្តាប់សំលេងឯកឧត្តម ប៊ូ ឡាំ,,,,
…………………………..។

ពាក់ព័ទ្ធនឹងការងឿងឆ្ងល់របស់ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្ដ្រមណ្ឌលខេត្តរតនគិរី លោកឧត្តមសេនីយ៏ត្រី ទិន សុវណ្ណនី ប្រធានពន្ធនាគាភ្នំស្វាយ បានអោយបញ្ជាក់ថា ការបញ្ជូនខ្លួនលោកវរសេនីយ៏ឯកខ្យាល ប៉ាង៉ាង នាយការិយាល័យអប់រំក្រែប្រែ ទៅឃុំខ្លួននៅពន្ធនាគាខេត្តស្ទឹងត្រែងទី១-ដោយតែគាត់ជាមន្រ្ដីអនុរក្សពន្ធនាគាក្នុងខេត្តរតនគិរី និងទី ២ : ដោយខ្លាចអ្នកទោស ក្នុងពន្ធធាគារវាយធ្វើបាបរូបលោក ។ដោយយល់ឃើញបែបនេះទើបថ្នាក់លើសម្រេចបញ្ជូនលោកវរសេនីយ៏ឯក ខ្យាល ប៉ាង៉ាងទៅឃុំខ្លួននៅពន្ធនាគាខេត្យស្ទឹងត្រែងវិញជៀលវៀងមានហេតុការណ៏ចៃដន្យ កើតឡើងជាយកថាហេតុ។

គួរបញ្ជាក់ថា :កាលពីថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង២ និង៣០នាទី(យប់) មានករណីអ្នកទោសចំនួន៥នាក់លួចរត់ចេញពីពន្ធនាគារ ខេត្តរតនគីរី ភ្លាមនោះ ត្រូវមន្ត្រីអនុរក្ស ពន្ធនាគារដេញតាមចាប់បានម្នាក់មកវិញភ្លាមៗ បន្ទាប់មក នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ សមត្ថកិច្ចចាប់បានម្នាក់ទៀតនៅស្រុកវើនសៃឈ្មោះ(សូមហាក់) ចំណែក៣នាក់ទៀត នៅមិនទាន់ចាប់ខ្លួនបាននិងតម្រុយអ្វីនៅឡើយនោះទេ រហូតមកដល់ពេលនេះ គឺស្ថិតក្រោមការស៊ើបអង្កេតបន្ត។ ហើយនៅសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧ បានឈានទៅឃាត់ខ្លួនលោកខ្យាល ប៉ាង៉ាង នាយការិយាល័យអប់រំកែប្រែ នៃពន្ធនាគារខេត្តរតនគិរីម្នាក់ពីករណី ជាប់ពាក់ព័ន្ធជួយសម្រួលដល់ការលួចរត់ដោយអ្នកត្រួតពិនិត្រតាមមាត្រ៥៦៧ ក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។ ទោះជាយ៉ាងណាប្រជាពលរដ្ធនិងរងចាំមើលថាប្រសិនជាតុលាការស្វែងរកឃើញភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើលោក ខ្យាល ប៉ាង៉ាង ហើយនោះ ថាតើ តុលាការខេត្តរតនគិរីនិងអាចលើកលែងទោស តាមការស្នើសុំអន្តរាគមន៍របស់ឯកឧត្តម ប៊ូ ថងនិងញ្ញត្តិគាំទ្ររបស់សាច់សារលោហិតរបស់លោកខ្យាល ប៉ាង៉ាង ដែរឬទេ?៕ ពីខ្ញុំ. លី វណ្ណះ ភ្នាក់ងារpntv ទូរទស្សន៍ព្រះនរាយណ៍រាយការណ៍ពី
ខេត្តរតនគិរី។

COLLIMG_1500630707966

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com