រាជធានីភ្នំពេញ ៖ ក្នុងមួយរយៈកន្លងមកនេះ ដោយគេសង្កេតឃេីញថា មានបទល្មេីសលួច ឆក់ ប្លន់ បានកេីតឡេីងជាញឹកញាប់នៅក្នុងរាជធានីភ្នំពេញ ជាពិសេសនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ តែម្ដង ដែលបទល្មេីសទាំងនេះ មហាជនបានសន្និដ្ឋានថា បានកេីតចេញពីល្បែងសុីសង ជាច្រើនប្រភេទ ដែលបង្កប់នៅក្នុងទីតាំងអុីនធើរណេត និងហ្គេមបាញ់ត្រី ជាច្រើនកន្លែង ហេីយឥឡូវនេះ ក៏ចាប់ផ្តើមកើតមានទីតាំងណេតមួយកន្លែងទៀត មានផ្លាកយីហោ DB188 នៅជាប់ច្រកចូលខ្លោងទ្វារវត្តសន្សំកុសល ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កំពុងបេីកដំណេីរការទាំងយប់ ទាំងថ្ងៃ ដោយបង្កប់ល្បែងភ្នាល់បាល់ តាមអនឡាញ ទៀតផង ។
បញ្ហានេះ កាន់តែធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភថែមទៀត ហើយក៏បានទទូចស្នេីសុំឱ្យអាជ្ញាធរមានសមត្ថកិច្ចខណ្ឌមានជ័យ ជាពិសេសលោក វរសេនីយ៍ទោ អ៊ុក បូនីន អធិការខណ្ឌដែលទេីបឡេីងកាន់តំណែងថ្មីៗ ជួយបេីកការស្រាវជ្រាវ បង្ក្រាបទីតាំងខាងលេីនេះផង ដេីម្បីចូលរួមបង្កា រ ទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ បម្លែងថ្មីអូមីក្រុង និងដេីម្បីភូមិ សង្កាត់ ខណ្ឌ គ្មានអំពេីចោរកម្ម លួច ឆក់ ប្លន់ ក្នុងមូលដ្ឋាន ៕