ភ្នំពេញៈ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តសៀមរាប និងខេត្តព្រៃវែង បានធ្វើការត្រួតពិនិត្យទៅលើស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ស្ថិតក្នុងស្រុកសូទ្រនិគម រួមនឹងស្រុកស្វាយលើ ខេត្តសៀមរាប និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។
ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងគឺដើម្បីការពារនូវផលប្រយោជន៍ជូនអ្នកប្រើប្រាស់ និងស្វែងរកភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈដែលកើតចេញពីម្ចាស់ស្ថានីយ/ដេប៉ូប្រកបរបរមិនសុចរិតក្នុងវិស័យមួយនេះ។
មន្រ្តី ក.ប.ប. បញ្ជាក់ថា៖ «ជាលទ្ធផល មន្រ្តីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន ៥ទីតាំង មិនមានអនុលោមភាព ក្នុងចំណោមស្ថានីយ/ដេប៉ូប្រេងឥន្ធនៈចំនួន ៦ទីតាំងដែលបានត្រួតពិនិត្យ និងពិន័យអន្តរការណ៍លើម្ចាស់ដេប៉ូឥន្ធនៈប្រេងខាងលើផងដែរ»។