ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សង្វៀនជល់មាន់ បើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងព្រៃចម្ការកៅស៊ូមួយកន្លែងស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង: សង្វៀនជល់មាន់ លួច បើកលេងយ៉ាងអនាធិបតេយ្យ នៅក្នុងព្រៃចម្ការកៅស៊ូមួយកន្លែងស្ថិតនៅចំណុចអូរពងមាន់ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

បើតាមប្រភពពីប្រជាពលរដ្ឋនៅក្បែរនោះបានដឹងថាសង្វៀនជល់មាន់ដ៏ធំមួយកន្លែងដែលបើកដំណើរការលេងជារៀងរាល់ថ្ងៃ ហើយ សមត្ថកិច្ចពាក់ពន្ឋ័នៅមូល ដ្ឋានខាងលើគេស្គាល់អស់ ហើយ ខ្នងបង្អែកគេរឹងមាំណាស់ ក្នុងខេត្តគ្មានអ្នកណាហ៊ានប៉ះពាល់នោះឡើយ ។

ជាមួយនឹងសកម្មភាពនៃការបើកឲ្យដំណើរសង្វៀនជល់ មាន់នៅចំណុចខាងលើនេះគេបានជួលមនុស្សពីរនាក់នៅចាំមើលផ្លូវ ក្រៅពីក្រុមអ្នកញៀនល្បែងជល់មាន់ចូលទៅលេង

អ្នកណាមានការសង្ស័យគេមិនអោយចូលនោះទេព្រោះខ្លាចប៉ះចំអ្នកសាពត៌មានចូលទៅផ្តិតយករូបភាពបាន ។

ប្រភពដ៍ដែលបានឲ្យដឹងទៀតថាសង្វៀនជល់មាន់នៅចំនុចទីតាំងខាងលើគឺបានបើកលេងជាយូរណាស់មកហើយគឺមានការរំខានដល់សមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងខេត្តស្ទឹងត្រែងនោះទេ ។

ប្រជាពលរដ្ឋលើកឡើងថានៅ ក្នុងវេទិកាសាធារណះអាជ្ញាធរ ខេត្តស្រុកក្រុង តែងតែលើក ឡើងពីលក្ខណះ សម្បត្តិ​របស់ភូមិ-ឃុំសង្កាត់មានសុវត្ថិភាព គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសង និង​បទល្មើសគ្រប់​ប្រភេទ។

ប៉ុន្តែនៅពេលបច្ចុប្បន្ននេះគេសង្កេត កម្លាំងសមត្ថកិច្ចពាក់ ព័ន្ធថ្នាក់ក្រោម ហាក់មិនមានវិធានការទប់ស្កាត់និងបណ្ដែត បណ្ដោយឲ្យមានការបើកលេងយ៉ាងអនាធិបតេយ្យនូវល្បែងស៊ីសងខុសច្បាប់នៅតាមមូលដ្ឋានរបស់ខ្លួន ។

ជាក់ស្តែងកាលពីថ្ងៃទី២៦ មិនា នេះ មានមនុស្សជាច្រើននាក់បាននាំគ្នាចូលល្បែង នៅចំណុចខាងលើគឺដោយភាពស្ងប់ស្ងាត់ អត់មានការខ្លាចរសមត្ថកិច្ចជំនាញពាក់ព័ន្ធនោះឡើយ ។

ពលរដ្ឋបានស្នើឲ្យ ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែងក៏ដូចជាស្នងការនគរបាលខេត្ត ចាត់វិធានការទៅលើទី តាំងសង្វៀនជល់មាន់ខុស ច្បាប់នៅចំណុចខាងលើដើម្បីចូលរួមការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត ៕

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com