បាត់ដំបង៖ក្រោយពីមានការបែករឿងប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសមិនពេញចិត្តនូវបញ្ហាដែលម្ចាស់បរិច្ចាករូបព្រះនាងគង់សីុអីុមនិងរូបតាកាប៉ោងបានសាងសង់ធ្វើជាអសន្នះដើម្បីតំកល់រូបទាំងពីរអង្គខាងលើនៅលើភ្នំសំពៅរួចមកនៅរសៀលម៉ោង២:០០នាទីនាថ្ងៃទី២០ខែកក្កដាថ្មីៗនេះមន្ទីរជំនាញបានចុះណែនាំនិងផ្អាកដំណើរការការសាងសង់អសនៈតម្កល់រូបសំណាកព្រះម៉ែគង់ស៊ីអីមនិងរូបសំណាកលោកតាកំប៉ោងនៅលើភ្នំសំពៅជាបណ្តោះអាសន្នដើម្បីពិនិត្យមើលច្បាប់អនុញ្ញាតិសិន។លោកគុណសម្បត្តិ.មុន្នីរត្ន័ប្រធានមន្ទីរធម្មការនិងកិច្ចការសាសនាខេត្តបាត់ដំបងបានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី២១កក្តដានេះថា:ក្រោយពីទទួលបាននូវពត៌មានទាក់ទងនិងការសាងសង់អាសនះរឹងមាំសម្រាប់តម្កល់រូបសំណាកព្រះម៉ែគង់ស៊ីអីមនិងរូបសំណាកលោកតាកំប៉ោងនៅវេលាម៉ោងជាង២.០០រសៀលថ្ងៃទី២០កក្ដដាឆ្នាំ២០១៧នេះលោកបានចុះពិនិត្យនិងផ្អាកក្នុងការសាងសង់បន្តហើយឲ្យម្ចាស់បរិច្ចាករូបខាងលើចូលខ្លួនដើម្បីបង្ហាញច្បាប់ពាក់ព័ន្ធដែលអនុញ្ញាតិឲ្យសាងសង់ដល់មនទីរដើម្បីពិនិត្យ។លោកបន្តថាការចុះទៅណែនាំនិងបញ្ឍប់ដំណើរការការសាង់សង់ទីអាសនះខាងលើជាបណ្តោះអាសន្ននេះលោកសង្ឃឹមថាម្ចាស់បរិច្ចាករូបសំណាកនិងចូលខ្លួនអនុវត្តតាមផ្លូវច្បាប់តាមការណែនាំរបស់មន្ទីរ។លោកបន្តថាការចុះផ្អាកដំណើរការការសាងសង់នេះដែរអនុវត្តតាមការណែនាំរបស់ក្រសួងធម្មការនិងកិច្ចការសាសនាក្នុងគោលបំណងពិនិត្យមើលច្បាប់អនុញ្ញាតិពុំនោះទេអាចកើតមានឡើងនូវសំណង់អាគាផ្សេងៗបែបអាណាធិបតេយ្យដូចហេតុការណ៍នៅលើកំពូលភ្នំបូកគោកាលពីប៉ុន្នានឆ្នាំមុនជាក់ជាមិនខាន។គួរបញ្ជាក់ថាការចុះផ្អាកដំណើរការសាងសង់អាសនះសម្រាប់តម្កល់រូបសំណាកព្រះម៉ែគង់ស៊ីអីមនិងរូបសំណាកលោកតាកំប៉ោងនៅលើភ្នំសំពៅឋិតក្នុងខេត្តបាត់ដំបងនេះដោយសារមានការមិនពេញចិត្តពីសំណាក់ភ្ញៀវក្នុងនិងក្រៅប្រទេសជាច្រើនរួមទាំងព្រះសង្ឃដែលបានគង់នៅលើភ្នំសំពៅផងដែរ។ចំណែកអភិបាលស្រុកលោកជុំ.ញ៉រនិងមន្ត្រីនគរបាលទេសចរណ៍ប្រចាំតំបន់នោះបានត្រឹមឆ្លើយយករួចខ្លួនតែប៉ុណ្ណោះក្នុងនាមជាអាជ្ញាធរនិងអ្នកគ្រប់គ្រង់តំបន់ទេសចរណ៍ធ្វើឲ្យមតិមហាជនដាក់ការសង្ស័យថាមន្ត្រីពីររូបខាងលើដែលជាម្ចាស់ដែនសមត្ថកិច្ចបានប្រចាំការនៅទីនោះទំនងជាអ្នកជួយលាក់បាំងនិងឃុបឃិតក្នុងសកម្មភាពនេះទើបឆ្លើយយករួចខ្លួនបើសិនជាមន្ទីររកឃើញថាគ្មានច្បាប់អនុញ្ញាតិត្រឹមត្រូវនោះ៕សៅ សារិទ្ធ
0
មន្ទីរជំនាញចុះផ្អាកការសាង់សង់អសន្នះជាសំណង់រឹងមាំតម្កល់ព្រះចិន២អង្គលើភ្នំសំពៅរងចាំពិនិត្យច្បាប់
Filed in: ព័ត៌មានថ្មី