ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

កូនទាហានពិការម្នាក់ វេចស្ពាយឯកសារ ស្វែងរកទេវតាជួយ

កូនទាហាន ជាយោធិនពិការម្នាក់ ឈ្មោះ ចៅ សុវាសនា អាយុ៤៩ឆ្នាំ មានប្រពន្ធឈ្មោះ ស៊ឹម សឿន អាយុ៤៧ មានកូន៥នាក់ រស់នៅភូមិទួលត្នោត ហៅទួលក្របៅ ឃុំគគីរ ស្រុកគៀនស្វាយ ខេត្តកណ្តាល បានខំត្រាច់ច អោបឯកសារ និង លើកដៃសំពះ អ្នកតូច អ្នកធំ គ្រប់ចច្រកល្ហក អោយជួយរកយុត្តិធម៌ជូនគ្រួសារគាត់ ខណៈរូបគាត់ត្រូវគេបណ្តេញចេញពីដី ដែលជាកេរ្តិ៍ឳពុក ម្តាយ រស់នៅតាំងពីឆ្នាំ ១៩៨០ ជាង និងមានឯកសារកាន់កាប់ រួមនឹងលិខិតបញ្ជាក់ពីមេភូមិ មេឃុំ នូវក្បាលដីទំហំ ២៥ គុណ ៣០ម៉ែត្រ តាំងពីឆ្នាំ១៩៧៩ ពិតប្រាកដមែន ។

ជួបជាមួយ សារព័ត៌មាន ព្រះនរាយណ៍ នៅព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២២ កូនទាហានរូបនោះថា នៅឆ្នាំ២០០៥ ដោយមានការអាណិត និងបានមើលឯកសារច្បាស់លាស់ ពីអនុប្រធានតុលាការខេត្តកណ្តាល រឿងក្តីគាត់មិនត្រូវអនុវត្តន៍នោះទេ ។តែដល់ពេលដូរប្រធានតុលាការ ក៏មានការសើរើ ឡើងវិញ ធ្វើអោយរូបលោក ចាញ់ក្តីរហូត ទោះមានការអន្តរាគមន៍ពី រដ្ឋសភា ក៏ដោយ ។

ដោយរងនូវការឈឺចាប់ ឥតគណនា កូនទាហានរូបនេះ បានខំតស៊ូហើយ តស៊ូទៀត ត្បុលទៅមុខដោយមិនរុញរា នាឳកាសមួយ លោក សុវាសនា ក៏បានជួបផ្ទាល់ជាមួយ ឯកឧត្តម គន់ គឹម ដោយកូនហានរូបនោះ បានស្នើអោយមានការជួយ ។ តែបណ្តាំ ឯកឧត្តម គន់ គឹម ទៅលោកចៅហ្វាយស្រុក និង អភិបាលខេត្តកណ្តាល គ្រាន់តែថា អោយរួចពីមាត់ ។

ឯកសារមួយ កាតាប ស្ពាយចុះ ស្ពាយឡើង សូម្បីអ្នកកាសែតតូចធំ ក្នុងស្រុកក៏បង្ហាញអោយគេជួយឡាយ អោយគេជួយចុះផ្សាយ នឹងដំណើរផ្សងព្រេងស្វែងរក អ្នកធំ ជួយ គឺនៅតែបន្ត រហូតថ្ងៃមួយ ចំម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ ២០១៩ កូនទាហានរូបនេះ បានដឹងដំណឹងពីលោកជំទាវម្នាក់ថា រឿងរបស់គាត់ ត្រូវបានសម្តេចតេជោ សម្តេចពុក អោយមន្រ្តីក្រោមឳវាទ ដោះស្រាយ អោយហើយ តែពីពេលនោះមក កូន ទាហាន ថា មិនទាន់ឃើញនៅឡើយទេ ។

គួររំលឹកថា នៅថ្ងៃទី៨ ខែមករា ឆ្នាម២០១៩ លោក ចៅ សុវាសនា និង ប្រពន្ធ បានធ្វើលិខិតប្តឹងចូលទីស្តីការគណៈរដ្ឋមន្រ្តី គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយសុំជួយរកយុត្តិធម៌ ចំពោះតុលាការទាំងបីថ្នាក់ បានកាត់ក្តីអោយចាញ់យ៉ាងអយុត្តិធម៌ក្នុងសំណុំរឿងរដ្ឋប្បវេណី លេខ១៧៧ ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ ២០០៨ និង លិខិត១ ច្បាប់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ លេខ ៧០០ ដនស/អសដភ ចុះថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ បានជម្រាបជូន អភិបាលខេត្តកណ្តាល ករណីឈ្មោះ ចៅ សុវាសនា និង ប្រពន្ធ ស្នើសុំចាត់ក្រុមការងារជំនាញរបស់ក្រសួង ចុះនឹង ដោះស្រាយនៅលើដីផ្ទាល់ ដែលភាគីម្ខាងទៀតកំពុងសាងសង់រំលោភយ៉ាងបំពានលើ បង្កាន់ដៃ កាន់កាប់ដីធ្លីលេខ ៩១៩១ ចុះថ្ងៃទី ១៦ ខែមិនា ១៩៩០ នោះគឺភាគីម្ខាងទៀត មិនគោរពអ្វីនោះទេ គឺបន្តសាងសង់ផ្ទះ និង ផ្ទះជួល បានទៅដោយរលូន រហូតរួចរាល់ មកដល់សព្វថ្ងៃនេះ ៕

ផ្តល់ព័ត៌មាន មកសារព័ត៌មាន ព្រះនរាយណ៍ 017452736

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com