ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ស្រុកស្រែអំបិល ខេត្តកោះកុង បានស្នើដល់ក្រសួងមហាផ្ទៃឱ្យចាត់វិធានការលើម្ចាស់ក្រុមហ៊ុន និងដោះស្រាយវិវាទដីធ្លី ឱ្យបានឆាប់។

ភ្នំពេញ ៖ លោកស្រី ដេត ហួរ តំណាងសហគមន៍១៩៧ បានប្រាប់សារព័ត៌មាន ព្រះនរាយណ៍ នៅព្រឹកថ្ងៃទី២៩ ខែមិនា ឆ្នាំ២០២២ ថា ក្រោយពីពលរដ្ឋទាំង ១៤នាក់តំណាងឱ្យ ១៩៧គ្រួសារ បានចូលបំភ្លឺនៅទីស្តីការក្រសួងមហាផ្ទៃ ដែលប្តឹងពីសំណាក់ លោក ហេង ហ៊ុយ មន្ត្រីនគរបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធជម្លោះដីធ្លីទំហំ ៤២១ហិកតា ជាមួយពលរដ្ឋ ១៩៧គ្រួសារ ស្ថិតភូមិតានី និងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល គឺពួកគាត់មានការសប្បាយចិត្ត ដោយសារខាងក្រសួងមហាផ្ទៃ សន្យាថា រយៈពេល ១៥ថ្ងៃក្រុមការងារក្រសួង នឹងចុះទៅដល់ទីតាំងដីរបស់ពួកគាត់ និងជួយស្រាវជ្រាវ និងចាត់វិធានការលើលោក ហេង ហ៊ុយ ឱ្យលោក ហេង ហ៊ុយ ដោះស្រាយបញ្ហាដីជូនពលរដ្ឋ ព្រមទាំងឱ្យលោក ហេង ហ៊ុយ ដកពាក្យលើតំណាងពលរដ្ឋទាំងអស់គ្នាផងដែរ ។
ទាក់ទងទៅនឹងសំណួររបស់ក្រុមការងារយើង សួរថាប្រសិនបើមានការដោះដូរជាថវិកា តើបងប្អូនប្រជាពលរដ្ឋ ទទួលយកដែរទេ ។ លោកស្រី តបវិញថា ពួកគាត់ចង់តែបានដីប៉ុណ្ណោះ សំរាប់ចិញ្ចឹមជីវិត និង មិនចំណាកស្រុក ។
អ្នកភូមិអះអាងថា ដីជម្លោះនោះពួកគាត់បានកាន់កាប់បន្តពីឪពុកម្តាយតាំងពីក្រោយឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ២០០៧ ទើបក្រុមហ៊ុន ហេង ហ៊ុយ អភិវឌ្ឍន៍ ដាក់គ្រឿងចក្រឈូសឆាយដំណាំ ដោយមិនបានប្រាប់មុន និងគំរាមកំហែងឱ្យពលរដ្ឋយកសំណង ផងដែរ។
នៅព្រឹកថ្ងៃដដែលនេះ ក្រុមការងារយើង មិនអាចរកការបំភ្លឺ ពីលោក ហេង ហ៊ុយ ជាមន្ត្រីនគរបាលពាក់ផ្កាយពីរ និងជាមានងារជាឧកញ៉ា បានទេពាក់ព័ន្ធករណីនេះ ប៉ុន្តែលោកធ្លាប់មានប្រសាសន៍ថា ដីដែលក្រុមហ៊ុនរបស់លោកកំពុងកាន់កាប់នោះ ជាដីមានបណ្ណកម្មសិទ្ធិត្រឹមត្រូវ ដែលលោកបានប្រមូលទិញពីពលរដ្ឋជាច្រើនឆ្នាំមកហើយ។ លោកថា ករណីពលរដ្ឋនាំគ្នាតវ៉ានិងចោទលោកថារំលោភយកដីធ្លីនោះ គឺធ្វើឡើងតាមការញុះញង់របស់មេខ្យល់តែប៉ុណ្ណោះ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com