ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

អភិបាលខេត្តរតនគិរីណែនាំអោយរដ្ឋបាលក្រុងស្រុក មន្ទីរអង្គភាពជុំវិញខេត្ត រៀបចំសម្អាតអនាម័យ តុបតែងលម្អទីកន្លែងអោយបានស្អាតត្រៀមទទួលភ្ញៀវទេសចរជាតិអន្ដរជាតិ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ

ការណែនាំខាងលើនេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលខេត្តរតនគិរី ដែលប្រារព្ធធ្វើឡើងនៅសាលាខេត្តនារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។

បន្ថែមពីនោះពាក់ព័ន្ធនឹងដំណើរការចាក់វ៉ាក់សាំង ឯកឧត្តមអភិបាលខេត្តញ៉ែមសំអឿន ក៏បានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ សូមអោយពួកគាត់មកទទួលការចាក់នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានរៀបចំផងដែរ។

ឯកឧត្តមក៏បានធ្វើការកោតសរសើរដល់អជ្ញាធរក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ ភាគីពាក់ព័ន្ធ ដែលបានអនុវត្តការងារបានល្អប្រសើរក្នុងការថែរក្សាសន្ថិសុខសណ្ដាប់ធ្នាប់សាធារណៈ និងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និងសូមអនុវត្តអោយបានកាន់តែល្អបន្ថែមទៀតនិងជម្រុញ
អោយអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្ត
ការអនុវត្តច្បាប់ បទបញ្ជារាជរដ្ឋាភិបាល ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅលើកកម្ពស់ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បទល្មើស ការទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ និងបាតុភាពនានានៅក្នុងភូមិសាស្ត្រខេត្តអោយមានប្រសិទ្ធភាព៕ រាយការណ៍ពីក្រុងបានលុង ខេត្តរតនគិរី ខ្ញុំបាទ លីវណ្ណះ គេហទំព័រទូរទស្សន៍ព្រះនរាយណ៌

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com