ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្ដម ថង សាវុន​ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្តនិងប្រព័ន្ធធារាសាស្ត្រនៅស្រុកវើុនសៃ

(រតនគិរី,) ឯកឧត្ដមថង​ សាវុន​ អភិបាលគណះអភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី២១​ ខែកក្កដា​ ឆ្នាំ២០១៧​ បានដឹកនាំប្រធាន​ – អនុប្រធាននមន្ទីរជំនាញពាក់ព័ន្ធមួយចំនួន​ ចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្តនិងប្រព័ន្ធធារាសាស្ត្រនៅស្រុកវើុនសៃក្រោយពីមានភ្លៀងធ្លាក់ជាប់ៗគ្នាយ៉ាងខ្លាំងក្នុងសប្តាហ៍នេះនិងពិនិត្យ​ការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ​ស្ថិតក្នុងភូមិកុកឡាវ-កុកព្រៅឃុំភ្នំកុកស្រុកវ៉ឺនសៃខេត្តរតនគិរី។
ក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពទឹកនេះ​

IMG-20170722-WA0020

 

ឯកឧត្ដមថង​ សាវុន​ បានជំរុញណែនាំដល់មន្ទីរជំនាញ​ និងអាជ្ញាធ័រស្រុកវើុនសៃ​ ក៏ដូចជាស្រុកនៅជាប់ដងទន្លេសេសាន្ត​ និងទន្លេស្រែពក​ ត្រូវធ្វើការអប់រំ​ ណែនាំប្រជាពលរដ្ឋឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងអន្តរកាលនៃរដូវវស្សា ទន្ទឹមនឹងនេះកម្លាំងជំនាញទាំងអស់ត្រូវត្រៀមអន្តរាគមន៍ជួយប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាក្នុងករណីទឹកមានការជន់ឡើងដោយគំហុកណាមួយកើតឡើង​ ហើយត្រូវសហការជាមួយស្រុកជាប់ព្រំប្រទល់​ ជូនដំណឹងអំពីការប្រែប្រួលអាកសធាតុនិងស្ថានភាពទឹកទន្លេឲ្យប្រជាពលរដ្ឋបានជ្រាប​ និងមានការប្រុងប្រយ័ត្នខ្ពស់​ ។

IMG-20170722-WA0026

បន្ទាប់ពីចុះពិនិត្យស្ថានភាពទឹកទន្លេសេសាន្តរួចមក​ ឯកឧត្ដមថង សាវុន​ បានបន្តចុះពិនិត្យការងារបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋនៅក្នុងស្រុកវើុនសៃ​ផងដែរ ។ ដោយឡែក លោក អ៊ុំ វណ្ណាប្រធានការិយាល័យធារាសាស្ត្រមន្ទីរធនធានទឹកនិងឧត្តុនិយមបានបញ្ជាក់ឲ្យភ្នាក់ងារpntvយើងដឹងថាទំនប់ធារាសាស្ត្រទាំងអស់ក្នុងខេត្តរតនគិរីគឺមានចំនួន55កន្លែង ឯណោះទាំងថ្មីទាំងចាស់។ ដោយឡែកទំនប់ធារាសាស្ត្រក្នុងឃុំភ្នំកុកអាចស្តុកទឹកបានជាង3លានម៉ែត្រគីបហើយអាចស្រោចស្រពដំណាំស្រូវបានក្នុងផ្ទៃដីជាង100ហិចតានៅរដូវប្រាំង៕
ដោយ លី វណ្ណះ ភ្នាក់ងារpntv ទូរទស្សន៍ព្រះនរាយណ៍រាយការណ៍ពីខេត្តរតនគិរី

IMG-20170722-WA0027

Filed in: ព័ត៌មានថ្មី

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com