ខេត្តកំពត ៖ កាសុីណូមួយកន្លែង នៅក្បែរច្រកទ្វេរភាគី កម្ពុជា-វៀតណាម “តន់ហន់” ស្ថិតនៅភូមិព្រែកគ្រឹស្ត ឃុំព្រែកគ្រឹស្ត ស្រុកកំពង់ត្រាច ខេត្តកំពត កំពុងបើកលេងល្បែងយ៉ាងរលូន ជាយូរណាស់មកហេីយ ដែលក្នុងនោះមាន សង្វៀនមាន់ យូគី អាប៉ោង និងល្បែងម៉ាសុីនជាដេីម តែហាក់បីដូចជាមិនមានការរំខានដល់មន្ត្រីជំនាញខេត្តកំពតនោះទេ។ជាពិសេសមិនខ្លាចញញើតការរីករាយដាលឆ្លងជំងឺ(អូមីក្រុង)
ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា កាស៊ីណូមួយនេះ បេីកលេងរាប់ឆ្នាំមកហេីយ មានទាំងជនជាតិវៀតណាម និងជនជាតិខ្មែរ ហេីយអ្នកញៀនល្បែងទាំងនោះ មកពីទីជិត ទីឆ្ងាយ ដេីម្បីមកលេងល្បែងជល់មាន់ យូគី អាប៉ោង ក្នុងកាស៊ីណូខាងលេី។
តាមប្រភពពីប្រជាពលរដ្ឋ បានលេីកឡេីងថា កាសុីណូខាងលើនេះ កំពុងតែបំពានច្បាប់នៃព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ដោយអនុញ្ញាតិអោយ ប្រជាពលរដ្ឋខ្មែ ចូលលេង ពិសេស មាន់ជល់ យូគី អាប៉ោង គឺពេញនិយមខ្លាំងណាស់ ដែលពួកអាចកើបលុយ ពីញើសឈាម ពីក្រុមអ្នកវក់នឹងល្បែងដោយផ្ទាល់ និងពីសមាជិកក្រុមញៀនល្បែងដោយប្រយោល ។
ប្រភពដែលបានដឹង បានបង្ហើបថាថៅកែ កាស៊ីណូនេះ មានស័កធំ និង ពូកែរាប់អានអ្នកធំក្នុងខេត្តសឹងមិនចន្លោះ ។ ពេលខ្លះគេធ្វើអំណោយ ធ្វើកាដូ និងអោយភាគហ៊ុនខ្យល់ ដើម្បីទាក់ចិត្តកុំអោយលើកដៃ លើកជើងរួច ។