ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ស្ងាត់ៗ រ៉ូឡូកិនបង្ហាប់ថ្នល់ ពីប្រទេសស៊ុយអ៊ែត DYNAPAC មានវត្តមានចូលទីផ្សារកម្ពុជាហើយ

ភ្នំពេញ ៖ ថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២២ ក្រុមហ៊ុន ខេអិន ស៊ីជី បានបើកសម្ពោធ រ៉ូឡូកិនបង្ហាប់ដីម៉ាក DYNAPAC (ដាយណាផាក) ម៉ូដែល DRS120D ជាផ្លូវការ និងចាប់ទទួលការកក់ជាលើកដំបូងរបស់ខ្លួន។ ព្រោះតែគុណភាព និងបច្ចេកវិទ្យាដ៏ពិសេសទៅលើសមត្ថភាពកិនបង្ហាប់ខ្លាំងក្លាបំផុត និងស៊ីប្រេងតិចបំផុត ទើបធ្វើរ៉ូឡូកិនបង្ហាប់ដីម៉ាក DYNAPAC (ដាយណាផាក) ត្រូវបានអ្នកប្រើប្រាស់ទទួលស្គាល់ និងល្បីតគ្នាខ្លាំងមិនដាច់ពីមាត់ ហើយក្នុងថ្ងៃនេះ ដែរ DYNAPAC (ដាយណាផាក) បានសម្រេចបោះជំហ៊ាន និងផ្តល់សិទ្ធិចែកចាយផ្តាច់មុខផលិតផលខ្លួន មកក្រុមហ៊ុន ខេ អិន ស៊ីជី ដើម្បីចែកចាយ និងផ្តល់សេវាកម្មដល់អតិថិជនក្នុងប្រទេសកម្ពុជា។ ឆ្លៀតក្នុងឱកាសនេះដែល តំណាងក្រុមហ៊ុន ខេអិន ស៊ីជីមានប្រសាសន៍ថា ៖ ក្រុមហ៊ុនបានសិក្សាយ៉ាងស៊ីជំរៅ មុននឹងសំរេចចិត្ត នាំចូលផ្តាច់មុខ ផលិតផល DYNAPAC មកប្រទេសកម្ពុជា ដោយផ្អែកលើ៣កត្តា៖

ទី១ រ៉ូឡូ DYNAPAC ជាប្រភេទរ៉ូឡូ មានគុណភាពខ្ពស់ លំដាប់ពិភពលោក ISO 7000 ដែលទទួលស្គាល់ពីសំណាក់បណ្តាលប្រទេសធំៗនៅអាស៊ី និងអ៊ឺរ៉ុប យ៉ាងល្បីល្បាញ ដែលអាចជួយលើកកម្ពស់គុណភាពសាងសង់ផ្លូវថ្នល់កម្ពុជាយើង

ទី២ រ៉ូឡូ DYNAPAC មានសមត្ថភាពខ្ពស់ខ្លាំងលើការកិនបង្ហាប់ និងស៊ីប្រេងតិចបំផុតសក្តិសមនឹងបរិបទនិងតម្រូវការនៃការប្រើប្រាស់សព្វថ្ងៃ ហើយជួយអោយម្ចាស់អាជីវកម្ម ចំណេញកាន់តែខ្ពស់។

ទី៣ រ៉ូឡូ DYNAPAC មានងាយស្រួលក្នុងការថែទាំ ប្រើប្រាស់បានយូរមិនងាយសឹករីករិល ជាពិសេសគឺយើងមានផ្នែកបច្ចេកទេសដែលពូកែខ្លាំង ផ្តល់សេវាកម្មរហ័ស និងមានគ្រឿងបន្លាស់សំបូរបែប ងាយស្រួលដោះដូរ ឬជួសជុល។ ដើម្បីផ្តល់ភាពងាយស្រួល និងជំរុញទីផ្សារបន្ថែម ក្រុមហ៊ុនមានកម្មវិធី ប្រូម៉ូសិនពិសេស គឺ ការបង់រំលស់គ្រឿងចក្ររហូតដល់ ៥ឆ្នាំ ជាមួយហ្នឹងការបង់ប្រាក់ប្រចាំខែទាបបំផុតមិនធ្លាប់មានពីមុនមកត្រឹមតែ 612$/ខែ តែប៉ុណ្ណោះ។ ជាចុងក្រោយតំណាងក្រុមហ៊ុនបានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ អតិថិជនដែលតែងតែគាំទ្រ និងផ្តល់ទំនុកចិត្តមកលើក្រុមហ៊ុន ជាពិសេស គ្រាន់តែបើកលក់ភ្លាម ក៏មានអ្នកកក់ជាច្រើនតែម្តង។

សូមបញ្ចាក់ថា ក្រុមហ៊ុន ខេ អិន ស៊ី ជី មានទីតាំងស្ថិតនៅ ផ្លូវជាតិលេខ៦អា

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com