ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ល្បែងជល់មាន់នៅក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង បន្តលេងជារៀងរាល់ថ្ងៃ ប្រជាពលរដ្ឋនិយាយថា សមត្ថកិច្ចហាក់បើកភ្លើងខៀវ និងធ្វើប្រងើយកន្តើយ ដើម្បីឲ្យល្បែងនេះបើកដំណើរការដោយរលូន ។

ខេត្តកណ្តាល ៖ ប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងក្រុមអ្នកលេងល្បែងជល់មាន់បានឲ្យដឹងថា ល្បែងជល់មាន់នៅតែបន្តបើកលេងចល័តនៅក្នុងភូមិរាល់ថ្ងៃជាពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅក្នុងឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ បើទោះបីល្បែងជល់មាន់នេះ ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានបានរាយការណ៍ទៅលោក លាង គង់ហួ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះខ្សាច់ទន្លា និងលោក រស់ ចាន់ថា អធិការស្រុកស្អាង និងបានចុះផ្សាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ។

ប្រភពដដែលបានបន្តថា មេក្លោងបើកលេងល្បែងជល់មាន់នេះមាន០២នាក់ឈ្មោះ ប៊ិត ហៅស្មីជាអ្នកដឹកនាំ និងមើលការខុសត្រូវក្នុងវង់ល្បែង ចំណែកឈ្មោះ ឈាង ជាអ្នករត់ការបើកលេងល្បែងជល់មាន់ ។ ប៉ុន្តែប្រភពមិនបានបញ្ជាក់ថា ឈ្មោះអ្នកទាំងពីរខាងលើមានទីលំនៅរស់នៅភូមិឃុំស្រុកណានោះទេ ។

ពាក់ព័ន្ធនឹងល្បែងជល់មាន់បានបើកលេងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងនៅលើកោះខ្សាច់ទន្លា ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងនេះ លោក រស់ ចាន់ថា អធិការស្រុកស្អាងធ្លាប់បានប្រាប់ សារព័ត៌មាន ក្នុងស្រុកថា គ្រប់ល្បែងស៊ីសងលោកមិនគាំទ្រឲ្យកើតមាននៅក្នុងស្រុកស្អាងនោះទេ ។ ជាពិសេសល្បែងជល់មាន់នៅលើកោះខ្សាច់ទន្លា ឃុំកោះខ្សាច់ទន្លានេះ លោកធ្លាប់បានចាត់កម្លាំងចុះទៅបង្រ្កាបជាច្រើនដងហើយ ប៉ុន្តែនៅពេលដែលលោកបានរៀបចំកម្លាំងចុះទៅបង្រ្កាបស្រាប់តែបែកព័ត៌មានបណ្តាលឲ្យក្រុមអ្នកលេងល្បែង បើកំពុងលេងត្រូវរត់គេចខ្លួនអស់ ហើយក្រុមអ្នកលេងរៀបចំណាត់ប្រមូលគ្នាលេង ក៏ត្រូវផ្អាកសកម្មភាពវិញ ។ លោកថា បញ្ហានេះធ្វើឲ្យលោកមានការលំបាកក្នុងការបង្រ្កាបទប់ស្កាត់ ព្រោះក្រុមអ្នកលេងល្បែងជល់មាន់ បើធ្វើសកម្មភាពបើកលេងជល់មាន់ សុទ្ធតែមានអ្នកយាមផ្លូវគ្រប់ច្រកចូលទៅកន្លែងវង់ល្បែង ។

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com