ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

(ខេត្តស្វាយរៀង)÷ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្សប្រជាជន​កម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច

នាព្រឹកថ្ងៃចន្ទ១០កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ គ.ស ២០២២​ រវាងថ្នាក់ដឹកនាំខេត្តស្វាយរៀង(​កម្ពុជា) និងថ្នាក់ដឹកនាំខេត្តឡុងអាន​ និងខេត្តតៃនិញ(ប្រទេសវៀតណាម​) ស្ថិតនៅសាលប្រជុំអាគារ”ឃ”សាលាខេត្ត ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម​ ម៉ែន​ វិបុល​ អភិបាលខេត្តបានសម្ដែងនូវការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្ដម លោកជំទាវសមាជិកព្រឹទ្ធសភា សមាជិករដ្ឋសភា ព្រមទាំង គណៈប្រតិភូខេត្តឡុងអាន ខេត្តតៃនិញ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមាញឹក ផ្ដល់កិត្តិយស អញ្ជើញចូលរួមក្នុងពិធីជូនពរអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ គ.ស.២០២២ នៅក្នុងខេត្តស្វាយរៀង នាពេលនេះ ដែលបានញ៉ាំងឲ្យបរិយាកាសនៅក្នុងពិធីទាំងមូលកាន់តែមានភាពអធិកធម ប្រកបដោយភាតរភាព មិត្តភាព និងពោរពេញដោយស្នាមញញឹម និងក្ដីសង្ឃឹមត្រៀមទទួលយកអំណរសាទរពរជ័យឆ្នាំថ្មី ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខ ។

ឯកឧត្តមបន្តថា​ ឆ្នាំនេះជាការចាប់ផ្ដើមដំបូង និងជាលើកទី១ហើយ ដែលខេត្តយើងទាំងបីស្វាយរៀង-ឡុងអាន-តៃនិញ បានមកជួបជុំគ្នាដោយផ្ទាល់សារជាថ្មីឡើងវិញ នៅក្នុងខេត្តស្វាយរៀង បន្ទាប់ ពីខកខានមិន បានជួបជុំគ្នាអស់រយៈពេល ២ឆ្នាំ ដោយសារបញ្ហាឆ្លងរាលដាលជាសាកល នៃជំងឺកូវីដ-១៩ ។ បើទោះបីជាបញ្ហាវិបត្តិ នៃជំងឺកូវីដ-១៩នេះ​ បានក្លាយជា របាំងបង្កឲ្យមានផលប៉ះពាល់ដល់ដំណើរការជាប្រក្រតី ទៅលើការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរបស់ប្រជាពលរដ្ឋទាំងសងខាងក៏ពិតមែន ប៉ុន្តែដោយឈលើទិសស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» កិច្ចសហ-ប្រតិបត្តិការ រវាងខេត្តយើងទាំងបី ក៏នៅតែត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់យ៉ាងមានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំង តាមរយៈការសហការសម្របសម្រួលយ៉ាងជិតស្និទ្ធធ្វើឲ្យធានាបាននូវនិរន្តរ៍ភាព នៃ ការផ្លាស់ប្ដូរ និងការចរាចរណ៍ទំនិញ និងផលកសិកម្មនៅតាមព្រំដែន ការបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋទាំងសងខាងធ្វើការប្រមូលផលដំណាំផ្សេងៗ នៅតាមព្រំដែនបានរលូន និងល្អប្រសើរ ការរួមគ្នាកែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធព្រំដែន ការផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ក្នុងឱកាសនេះផងដែរ បន្ទាប់ពីសុន្ទរកថាជូនពររបស់ឯកឧត្ដម​ ង្វៀន​ វ៉ាន់អ៊ុក​ ប្រធានគណៈកម្មាធិការប្រជាជនខេត្តឡុងអាន តំណាងគណៈប្រតិភូវៀតណាម និងសុន្ទរកថារបស់លោកជំទាវបណ្ឌិតឧបនាយករដ្ឋមន្ត្រី ភាគីទាំងពីរកម្ពុជា-វៀតណាម (ស្វាយរៀង និងឡុងអាន តៃនីញ) ក៏បានធ្វើការផ្លាស់ប្ដូរវត្ថុអនុស្សាវរីយ៍គ្នាទៅមក ព្រមទាំងពិសាបាយសាមគ្គី និងរាំលេងកម្សាន្តប្រកបដោយមិត្តភាព សាមគ្គីភាព ភាពស្និទ្ធស្នាល កិច្ចសហប្រតិបត្តិការ និងពោរពេញដោយភាពសប្បាយរីករាយ ដើម្បីត្រៀមទទួលអំណរពរជ័យនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ៕ ដោយ= សុខហ៊រ

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com