(ខេត្តកណ្ដាល): ….ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងក្នុងការរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សា ធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដជិតចូលមកដល់នៅពេលខាងមុខនេះ នាព្រឹកថ្ងៃទី 12 ខែមេសា ឆ្នាំ 2022 នៅបរិវេណសាលាឃុំព្រែកទន្លាប់ លោកងីសារី មេឃុំព្រែកទន្លាប់បានបន្តជួបសំណេះសំណាល នឹងផ្ដល់ជូនសំលៀកបំពាក់រួមជាមួយថវិកាជូនដល់កងកម្លាំងប្រជាការពារភូមិនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកទន្លាប់ព្រែកទន្លាប់សរុបចំនួន54 នាក់។។ លោកលីសារីមេឃុំព្រែកទន្លាប់ បានមានប្រសាសន៍លើកឡើងថា ការជួបសំណេះសំណាល នឹងផ្ដល់ជូនសម្លៀកបំពាក់ថវិកាដល់កងកម្លាំងនេះ គឺរូបលោកតែងតែធ្វើជារៀងរាល់ឆ្នាំក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ក្នុងគោលបំណងលើកទឹកចិត្តដល់កងកម្លាំងចាក់សាំងតាមមធ្យោបាយរៀងៗខ្លួនដើម្បីរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ។ លោកលីសារីមានប្រសាសន៍បន្តទៀតថានៅក្នុងឆ្នាំនេះលោកបានផ្ដល់ជូនដល់កងកម្លាំងទាំង 54 នាក់ ក្នុងម្នាក់ទទួលបានថវិកា៥០០០០រៀល(ប្រាំម៉ឺនរៀល)និងសំលៀកបំពាក់ប្រជាការពារភូមិម្នាក់មួយកំប្លែងដូចគ្នានឹងឆ្នាំមុនៗ។លោកងី ស៊េរីមេឃុំ ក៏បានណែនាំជម្រុញដល់កងកម្លាំងទាំងអស់ត្រូវខិតខំប្រឹងប្រែងរក្សាការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យបានល្អប្រសើរជាពិសេសនៅតាមទីវត្តអារាម និងតាមទីកន្លែងដោយមានលេងល្បែងប្រជាប្រិយឬការស៊ើបគ្រឿងស្រវឹងចាក់ធុងបាសរាំលេងកំសាន្តត្រូវទប់ស្កាត់កុំឲ្យកើតមាននៅអំពិលនឋូវអំពើហិង្សាត្រូវជួយធ្វើការអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋជាពិសេសក្មួយក្មួយយុវវ័យកុំឱ្យលេងគប់ទឹកបាញ់ទឹកដល់អ្នកធ្វើដំណើរដើម្បីបញ្ចៀសកុំឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នាំឲ្យរងរបួសឬប៉ះពាល់ដល់អាយុជីវិតមនុស្ស។។
បន្ទាប់ពីទទួលបានសំលៀកបំពាក់និងថវិការបស់លោកលងីសារី ដោយទឹកមុខសប្បាយរីករាយ កងកម្លាំងចាំប្រជាការពារភូមិនិងនគរបាលប៉ុស្តិ៍រដ្ឋបាល ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកងីសារី មេឃុំព្រែកទន្លាប់ដើរតែងតែបានជួយឧបត្ថម្ភនៅសំលៀកបំពាក់ដល់កម្លាំងប្រជាការពារភូមិរួមជាមួយថវិកាដល់កងកម្លាំងជារៀងរាល់ឆ្នាំនៅពេលមុនចូលឆ្នាំ និងសូមគោរពជូនពរ ដោនលោកមេឃុំ ស្មៀនឃុំ ក្រុមប្រឹក្សាឃុំទាំងអស់ សូមឱ្យមានសុខភាពល្អ សំណាងល្អគ្រប់ក្រុមគ្រួសារនឹងទទួលបានជោគជ័យគ្រប់ភារកិច្ច៕